កីឡាការិនី ហែម ថុនវិទិនី បង្ហាញ​​ប៉ុន្មាន​សន្លឹកនេះ ធ្វើ​ឲ្យ​​ទស្សនិកជន យល់​ច្រឡំ​គ្រប់គ្នា​តែម្ដង!

(ភ្នំពេញ)៖ កាឡាការិនី ជម្រើសជាតិ រាងខ្ពស់ស្រឡះ កញ្ញា ហែម ថុនវិទិនី ដែលមហាជនតែងតែឃើញនាងស្លៀក សម្លៀកបំពាក់ជាឈុតហែលទឹកនោះ ស្រាប់តែថ្មីៗនេះ នាងបានគ្រងឈុតកូនក្រមុំ ធ្វើឲ្យទស្សនិកជនក៏ដូចជាមិត្តៗ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍គ្រប់គ្នា ព្រមទាំងសរសើរគ្រប់មាត់ថា ស្អាត ស្រស់សោភា សមជាសុភាពនារីខ្មែរ។

ទន្ទឹមនឹងគ្នានេះដែរ ក៏មានមហាជនចាប់អារម្មណ៍ នឹងឈុតកូនក្រមុំរបស់នាងជាខ្លាំង ដោយគិតថា ប្រហែលជានាងតុបតែបែបនេះ ក្នុងគម្រោងនឹងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលឆាប់ៗហើយមើលទៅ។ តែទោះជាយ៉ាងណាមិញ ការតុបតែងបែបនេះ គ្រាន់តែ ជាការថតស្ពតសំអាងការតែប៉ុណ្ណោះ វាមិនមែនជាការថតរូបអាពាហ៍ពិពាហ៍ របស់នាងឡើយ។

សូមបញ្ជាក់ថា កញ្ញា ហែម ថុនវិទិនី ក៏បានបង្ហើបផងដែរ នូវរាល់ Comment មិត្តរបស់នាង ដោយក្នុងនោះនាងបានសរសេរថា «ឆ្នាំក្រោយបានការ» ព្រោះមានមិត្តរបស់នាងមួយចំនួន យល់ច្រឡំថា ស្មានតែនាងថតឈុតកូនក្រមុំនេះ បម្រុងនឹងការឆាប់ៗ។

តោះ! កុំឲ្យខាតពេលយូរ មកទស្សនារូបភាពជាឈុតកូនក្រមុំស្អាតៗ របស់កីឡាការិនី ហែម ថុនវិទិនី ទាំងអស់គ្នា៖

 

ប្រភព www.khmertalking.com

Facebook Comments