រាជនី​​ស្តេច​នាគ «Taewaew Natapohn» នឹង​មក​កម្ពុជា នៅ​ថ្ងៃ​ស្អែកនេះ​!

(ថៃ)៖ ស្ថានីយទូរទស្សន៍ PNN បានរៀបចំកម្មវិធី ជំនួបតារាថៃ «PNN Meet and Greet Thai Star» នៅថ្ងៃទី ១១ កក្កដា ២០១៧ ដែលមានវត្តមានតារាសម្តែងស្រី ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ គឺកញ្ញា Taewaew Natapohn ដែលទស្សនិកជនដាក់ឈ្មោះថា «រាជនីស្តេចនាគ» នៅសណ្ឋាគារភ្នំពេញ វេលាម៉ោង ៥ល្ងាចតទៅ។

ក្រៅពីការចូលរួមពី កញ្ញា Taewaew Natapohn ក៏មានវត្តមានតារាប្រុសស្រីល្បីឈ្មោះ ២រូបទៀតគឺ លោក Peth និង កញ្ញា Mai ដែលមកកម្ពុជា តាមរយៈការអញ្ចើញរបស់ស្ថានីយទូរទស្សន៍ PNN ដើម្បីអបអរដល់ ពិធីគម្រប់ខួប ២ឆ្នាំរបស់ខ្លួន និងផ្តល់ឱកាសដល់អ្នកគាំទ្ររបស់ពួកគេ បានជួបជាលក្ខណៈឯកជន ផងដែរ៕

 

ប្រភព www.khmertalking.com

Facebook Comments