កម្មវិធី Miss Grand Thailand ឆ្នាំ ២០១៧ បានរកឃើញម្ចាស់មកុដហើយ!

(ថៃ)៖ កម្មវិធីប្រឡងបវរកញ្ញាឯក Miss Grand Thailand ឆ្នាំ ២០១៧ បានបញ្ចប់ដោយជោគជ័យ និងបានរកឃើញម្ចាស់មកុដ ដែលនឹងត្រូវធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិ  Miss Grand International ឆ្នាំ ២០១៧ គឺ កញ្ញា Pamela Pasinetti អាយុ ២៣ឆ្នាំ មកពីខេត្ត Krabi ប្រទេសថៃ មានកម្ពស់ 175 សង់ទីម៉ែត្រ បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Assumption និងជាកូនកាត់ ថៃ-អ៊ីតាលី នាងអាចនិយាយបាន ៣ភាសា គឺ ថៃ អង់គ្លេស និងអ៊ីតាលី។

កញ្ញា Pamela Pasinetti បានគ្រងមកុដបវរកញ្ញាឯកថៃឆ្នាំ ២០១៧ មានសម្រស់ស្រស់ស្អាតបានយកឈ្នះបេក្ខនារីចំនួន ៧៧ ផ្សេងទៀតនៅតាមបណ្តាខេត្តនានា ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧ នៅឯកីឡដ្ឋាន Indoor ក្នុងទីក្រុងបាងកក ប្រទេសថៃ។

លទ្ធផលក្នុងកម្មវិធី Miss Grand Thailand ឆ្នាំ ២០១៧៖
-បវរកញ្ញាឯកថៃឆ្នាំ ២០១៧: កញ្ញា Pamela Pasinetti មកពីខេត្ត Krabi
-បវរកញ្ញាឯកលេខ ១ : កញ្ញា Chatnalin Chotjirawarachat មកពីខេត្ត Kamphaeng Phet
-បវរកញ្ញាឯកលេខ ២: កញ្ញា Sarucha Nilchan មកពីខេត្ត Prachuap Khiri Khan
-បវរកញ្ញាឯកលេខ ៣: កញ្ញា Aoom Thaweeporn មកពីខេត្ត Chanthaburi
-បវរកញ្ញាឯកលេខ ៤: កញ្ញា Panghom Kamolrut Tanon មកពីខេត្ត Sisaket។

គួរបញ្ជាក់ថា ម្ចាស់មកុដក្នុងកម្មវិធី Miss Grand International ឆ្នាំ ២០១៦ បានទៅលើប្រទេស ឥណ្ឌូនេស៊ី គឺ កញ្ញា Ariska Putri Pertiwi ហើយសម្រាប់តំណាងប្រទេសកម្ពុជាវិញមាន កញ្ញា ហេង ចន្ថា ម្ចាស់ពានកញ្ញាឯក Miss Grand Cambodia ឆ្នាំ ២០១៦ ។

សម្រាប់ឆ្នាំ ២០១៧នេះ មានបេក្ខនារីជាច្រើនរូបតំណាងប្រទេសរៀងៗខ្លួន ដូចជា៖ កម្ពុជា ថៃ ឥណ្ឌូនេស៊ី ឡាវ ភីលីពីន មីយ៉ាន់ម៉ា សឹង្ហបុរី ជាដើម។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ នៅមិនពុំទាន់រកឃើញតំណាងប្រទេសដើម្បីទៅចូលរួមប្រកួតនៅឡើយទេ ដោយសារកម្មវិធីទើបតែដំណើរមកដល់វគ្គជម្រុះដំបូង។

បេក្ខនារីជាបវរកញ្ញាឯកតំណាងឱ្យប្រទេសខ្លួននឹងត្រូវទៅធ្វើការប្រកួតបន្តក្នុងកម្មវិធី Miss Grand International ឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុង ខែតុលា ខាងមុខនេះ៕

ប្រភព www.khmertalking.com

Facebook Comments