ក្ដៅៗ! វីដេអូចម្រៀងដែលមានចំណងជើងថា «ឪពុកអ្នកក្រ» សម្ដែងដោយ លោកខៃ ប្រសិទ្ធ ចេញជាផ្លូវការហើយ !

(ភ្នំពេញ)៖ កាលពីប៉ុន្មានម៉ោងមុននេះ វីដេអូចម្រៀងដែលសម្ដែង ដោយតារាសម្ដែងជើងចាស់លោក ខៃ ប្រសិទ្ធ ចេញជាផ្លូវការហើយ។ នេះបើយោងតាមការគណនីហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព។

«ឪពុកអ្នកក្រ» គឺជាចំណងដៃសម្ដែងថ្មីពិសេសពីកំពូលតារាសម្ដែង ខៃ ប្រសិទ្ធ, សំនៀងរបស់កញ្ញា សុវត្តឌី ធារីកា ដែលជាតារាចម្រៀង និង ជាអតីតបេក្ខជន «Cambodian Idol» រដូវកាលទី១, ផលិតករ/និពន្ធទំនុកច្រៀង: សាវិន ហ្វីលីព, និពន្ធបទភ្លេង: ណាំ ប៊ុណ្ណារ័ត្ន។

គួរបញ្ជាក់ថា បទចម្រៀងដែលមានចំណងជើងថា «ឪពុកអ្នកក្រ» ជាប្រភេទបទចម្រៀងបែបកម្សត់ បង្ហាញពីការអប់រំ ដែលនិយាយពីគុណឪពុក ហើយអ្វីដែលពិសេសនោះគឺ និពន្ធឡើងផ្អែកលើរឿងរ៉ាវពិត របស់បុរស់វ័យកណ្ដាលក្រីក្រម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញ ដែលត្រូវភរិយាវ័យក្មេងចាកចោល។

លោក សាវិន ហ្វីលីព និងលោកខៃ ប្រសិទ្ធ ក៏ដូចជាអ្នករួមការងារទាំងអស់សង្ឃឹមថា បងប្អូននឹងគាំទ្រស្នាដៃបទចម្រៀងថ្មីមួយនេះ ដែលជាការនិពន្ធសាច់រឿងរបស់លោក សាវិន ហ្វីលីព ផ្ទាល់៕

ប្រភព  www.khmertalking.com

Facebook Comments