ស៊ែរចែកគ្នាដឹងផង! ហាមដាច់ខាតមិនត្រូវបរិភោគខ្ញីទេ ចំពោះមនុស្ស ៤ប្រភេទនេះ ប្រយ័ត្ន…

កុំអូសរំលងអី ស៊ែរចែកគ្នាដឹងផង! ហាមដាច់ខាតមិនត្រូវបរិភោគខ្ញីទេ ចំពោះមនុស្ស ៤ប្រភេទនេះ ប្រយ័ត្ន…

បច្ចុប្បន្ននេះ ខ្ញីត្រូវ​បាន​គេប្រើ​ជាទូទៅ​ទូទាំង​ពិភពលោក ព្រោះវា​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សុខភាព។ តែទោះជា​យ៉ាងណា វា​ក៏​អាច​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​នៅក្នុង​ស្ថានភាព​មួយ​ចំនួន​ដែរ។

ជាទូទៅខ្ញីត្រូវ​បានគេ​ប្រើ​ដើម្បីធ្វើ​ជាម្ហូប​អាហារ ហើយវា​ត្រូវបាន​គេ​យក​មកធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត។ ខ្ញី​មានផ្ទុក​អង់ស៊ីម​ជាច្រើន​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ការលាង​សម្អាត​ជាតិពុល​នៅក្នុង​រាងកាយ។

លោកវេជ្ជបណ្ឌិត​ បាន​ណែនាំ​មិនឱ្យ​ប្រើខ្ញី​ច្រើនជាង ៤ ក្រាមទេ ក្នុង​មួយថ្ងៃ ហើយ​ប្រសិនបើ​អ្នក​ប្រើប្រាស់​វាច្រើន​ជាងនេះ វា​អាចធ្វើឱ្យ​អ្នកមាន​អការៈ​ក្អួតចង្អោរ, ក្រហាយ​ដើមទ្រូង និង​មានការ​ឈឺចាប់​ជាដើម។
តើ​ក្រុមមនុស្ស​ប្រភេទ​ណា​ដែលគួរ​ជៀសវាង​ការប្រើខ្ញី?

ស្រ្តីមាន​ផ្ទៃពោះ
ខ្ញីត្រូវ​បាន​ហាម​ប្រាម​សម្រាប់ស្រ្តី​មាន​ផ្ទៃពោះ ព្រោះវា​អាចធ្វើ​ឱ្យទារក​កើត​មកមិន​គ្រប់ខែ។ ជាពិសេស​អ្នកម្ដាយ​​ដែល​មាន​ផ្ទៃពោះ​ស្ថិត​ក្នុងសប្ដាហ៍​ចុងក្រោយ ពួកគេ​ត្រូវ​ជៀស​វាង​ជា​ដាច់​ខាត។

បុគ្គល​ដែល​ស្គម​ពេក
ខ្ញីមាន​សមត្ថភាពក្នុង​ការទប់​ស្កាត់​ការឃ្លាន​អាហារ និង​ជម្រុញ​ដំណើរការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់។ ហេតុនេះ​ហើយ​បាន​ជាមនុស្ស​ដែល​មាន​ទម្ងន់​តិច គួរតែជៀស​វាង​ការប្រើ​ប្រាស់​ខ្ញី ព្រម​ទាំង​អាហារ​បំប៉ន​ផ្សេងៗ​ដែល​ធ្វើពី​ខ្ញីផងដែរ។

បុគ្គលដែល​មាន​បញ្ហាឈាម
ខ្ញីធ្វើឱ្យមាន​ភាព​ប្រសើរ​ឡើង​នូវចលនា​ចរន្ដ​ឈាម និងជម្រុញ​លំហូរ​ឈាម។ ទោះជា​យ៉ាង​ណា វាអាច​មាន​ឥទ្ធិពល​ក្នុងការ​ប្រឆាំង​សម្រាប់​មនុស្ស​ដែល​មាន​ការ​កង្វះឈាម​ដែល​ស្ទះប្រូតេអ៊ីន និង​ទទួល​រង​ពីជំងឺ។ ការទទួល​ទានខ្ញី​ក្នុង​ករណីនេះ អាចឱ្យ​មាន​ផល​អាក្រក់ និង​បង្កជា​ជំងឺ​លើស​ឈាម​ផងដែរ។

អ្នកដែល​កំពុងប្រើថ្នាំ​ដើម្បី​ព្យាបាល
មនុស្សដែល​មានជំងឺ​ទឹកនោមផ្អែម និង​មាន​បញ្ហា​ជាមួយ​ឈាម គួរតែ​ជៀសវាង​ជាដាច់​ខាត់​ក្នុង​ការប្រើ​ប្រាស់ខ្ញី ​ព្រោះវា​អាចនាំ​មាន​ផលវិបាក​ដល់​សុខភាព​កាន់តែ​​ធ្ងន់ធ្ងរ។ អ្នក​មិន​ត្រូវ​ប្រើវា​ស្រប​ពេល​ជាមួយគ្នា​ដែល​កំពុង​ប្រើថ្នាំ​ប្រឆាំង​កំណក​ ឈាម និងថ្នាំ​ទឹក​នោម​ផ្អែមទេ៕

 

ប្រភព  khmersocial.net

Facebook Comments