សូមជួយស៊ែរ រកយុត្តិធម៌ឲ្យគាត់ផង! កញ្ញាពីនពីន តារាសម្តែងស្លាប់ដោយសារឡានដឹកសាំងបុកថ្ងៃមុន ឥឡូវនេះគេរកសងត្រឹម ១៥០០$ ហើយឲ្យប្តឹងដល់ណាប្តឹងទៅ….

យោងតាមហ្វេសបុករបស់បងស្រី Phëā Phëā បានឲ្យដឹងថា៖ ជីវិតមនុស្សមួយទាំងមូល ហាមាត់មកអោយថ្លៃត្រឹម1500$ សួរថាបើរឿងនឹងកើតឡើងលើក្រុមគ្រួសារ បងប្អូនសាច់ញាតិអ្នកឯងវិញគិតយ៉ាងម៉េចវិញទៅ ចាត់ទុកជីវិតគេប្រៀបដូចសត្វ គិតថាស្លាប់ទៅថ្ងៃនឹងហើយស្អែកអាចរស់ឡើងវិញរឺ? បើគិតថាបុកមនុស្សស្លាប់ហើយសងត្រឹម1500$នឹងអាចរួចខ្លួន ចឹងខ្ញុំសូមអោយអ្នកឯង2000$វិញហើយសូមបុក បងប្អូនរឺកូនអ្នកវិញបានអត់? អ្នកឯងចេះខ្លាចបាត់បង់បងប្អូនអ្នកឯង ចុះម៉េចអ្នកឯងមិនគិតពីក្រុមគ្រួសារគេវិញខ្លះទៅ ។

អោយតម្លៃជីវិតគេត្រឹម1500$ ហើយហាមាត់មកអោយទៅប្តឹងដល់ណាក៏ទៅប្តឹងទៅ យ៉ាងម៉េចជីវិតក្មួយស្រីខ្ញុំមិនមែនជាជីវិតមនុស្សទេរឺ ទើបអ្នកឯងហាមាត់និយាយមកគ្មានយកខួរក្បាលអ្នកឯងគិតអីបន្តិចចឹង អាងមានខ្នងធំចាំជួយពីក្រោយមែន នេះរឺច្បាប់ស្រុកខ្មែរ គ្មានគិតពីជីវិតគេអីបន្តិចចឹង ៕ ទោះគ្រួសារខ្ញុំក្រមែនតែក៏មិនឃ្លានលុយអ្នកឯងប៉ុណ្ណឹងដែល សូមអោយដឹងផងទៅពួកអ្នកអាងខ្នង ជួយshare រកយុត្តិធម៌អោយស្រីពីនផង! ប្រភព៖

Phëā Phëā

ប្រភព  www.khmer-press.com

Facebook Comments