ទីបំផុត ! អ្នកជម្ងឺក្រមុំ ទា សុីវហ្គិច សម្រេចដកពាក្យបណ្តឹងពីលោកគ្រូពេទ្យកម្លោះ វ៉ាន់ ស៊ុន ហើយ តែកញ្ញានៅតែ…

ទីបំផុត ! អ្នកជម្ងឺក្រមុំ ទា សុីវហ្គិច សម្រេចដកពាក្យបណ្តឹងពីលោកគ្រូពេទ្យកម្លោះ វ៉ាន់ ស៊ុន ហើយ តែកញ្ញានៅតែ…

លោកឧកញ៉ា ដេវីត ឆាយណាវ៉ាបានសរសេរសារយ៉ាងវែងដូចខាងក្រោម៖

ខ្ញុំទទួលដំណឹងថាក្មួយ ទា ស៊ីវហ្គិច បានដាក់លិខិតដកពាក្យបណ្ដឹងលេីក្មួយ វ៉ាន់ស៊ុន ដោយមិនទាមទាសំណង ចូលទៅអយ្យកាខេត្តសៀមរាបហេីយកាលពីម្សិលមិញនេះ យោងតាមហេតុផលដ៏ល្អគឺនាងចង់ផ្ដល់ឱកាសអោយ វ៉ាន់ ស៊ុន បានកែប្រែខ្លួននឹងសារភាពកំហុសឆ្គង ដែលបានលេីសលួសលេីរូបនាងជា ( ករណីនេះជន វ៉ាន់ ស៊ុន បានសារភាពកំហុសថាបានប្រព្រឹត្តលេី កញ្ញា ទា ស៊ីវហ្គិច )

នេះជាសក្ខីភាពដ៏ល្អមួយបញ្ជាក់ថាកញ្ញា ទា ស៊ីវហ្គិច មានចិត្តមេត្តាសន្ដោសនឹងមិនចង់អោយក្មួយ វ៉ាន់ស៊ុន ទទួលទោសជាប់ពន្ធនាគា ហើយបាត់បង់អនាគតរួមទាំងគ្មានទីពំនឹងក្នុងការរកប្រាក់ផ្គត់ផ្គង់គ្រួសារឡេីយ នាងទាមទាត្រឹមតែអោយជន វ៉ាន ស៊ុន សារភាពកំហុសឆ្គងជាសាធារណៈដេីម្បីជាសក្ខីកម្មបញ្ជាក់ទៅជនជ្រុលនិយមមួយចំនួនអោយបញ្ចប់នៅវប្បធម៌លាបពណ៌ ប្រឌិតពត៌មានញុះញុងអោយនាងដែលជាភាគីរងគ្រោះកាន់តែរងគ្រោះបន្តទៅទៀត ជាពិសេសការប្រមាថក្នុងន័យបទល្មេីស បរិហាកេរ្តិ៍ជាសាថារណៈ ជាពិសេសមន្ទីសម្រាកដែលមិនមានភាពទទួលខុសត្រូវលេីអ្នកជំងឺខ្ញុំឧកញ៉ា ដេវីតឆាយណាវ៉ា សុំថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅចំពោះក្មួយស៊ីវហ្គិចដែលមិនប្រកាន់ខឹងចំពោះកំហុសរបស់ក្មួយវ៉ាន់ ស៊ុន ជាពិសេសខ្ញុំស្នេីរសុំអោយមហាជនមិត្តភក្ត្រសាច់ញាត្តិ វ៉ាន ស៊ុន ទាំងអស់ឈប់ព្យាយាមការពារកំហុសក្មួយ វ៉ាន់ ស៊ុន បន្តទៀត ដែលមេីលទៅវាជាការជំរុញអោយក្មួយវ៉ាន់ស៊ុនកាន់តែមានកំហុសលេីសដេីម នឹងបន្ថែមភាពក្ដៅក្រហាយដល់ជនរងគ្រោះយ៉ាងលេីសលុបលេីផ្នែកបញ្ហាផ្លូវចិត្ត

ប្រភព  http://www.annvanny.biz/?p=10042

Facebook Comments