ចប់… រកឃើញកន្លែងផលិតធូបមូស​ក្លែង​ក្លាយ​

ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៦:៥៧ (07-07-2017 16:57)

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ទៅ​ឆែក​ឆេរ​លំនៅ​ឋាន​មួយ​​កន្លែង ស្ថិត​ក្នុងភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា នេះ ​បន្ទាប់ពី​​រក​ឃើញថា​​សង្ស័យផលិត​ធូបមូស​ក្លែងក្លាយ ដែលមាន​រូប​​សញ្ញា​ស្តេច​នាគ​​ទេព​ចំនួន​១១០​​កេស និង​​របស់​មិន​ទាន់​ច្រក​ទម្ងន់​១៨,២៥៧​គីឡូ​ក្រាម​​ផង​​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​ឆែកឆេរ​ផ្ទះ​ខាង​លើ គឺ​មាន​ម្ចាស់​ឈ្មោះ​វួ ហ៊ា​ង ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ស៊ិ​ន ឡុ​ង ​ជិន បៀ​ន ។

ក្រោយ​ពី​ពិនិត្យ​រួចរាល់ លោក​ព្រះ​អាជ្ញា​រង​ បាន​សម្រេច​រក្សា​ទុក​វត្ថុ​តាង​ទាំងអស់នោះ​នៅ​ក្នុង​បន្ទប់​អីវ៉ាន់​ខាងលើ​ ជា​បណ្តោះ​អាសន្ន​សិន​ ព្រមទាំង​បាន​ហៅ​ម្ចាស់​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផង​ដែរ ។

ប្រភព kohsantepheapdaily.com.kh

 

 

Facebook Comments