រឿង​ធំ​​ហើយ! ចន ច័ន្ទលក្ខិណា ព្រមាន​​​បុរស​​ម្នាក់​​ឲ្យ​​​ត្រៀម​ខ្លួន ពេល​​ប្រើ​​សម្ដី​​អសុរោះ​ ដៀម​ដាម​​ធ្ងន់ៗ​មក​​​លើ​នាង

(ភ្នំពេញ)៖ ហេតុការណ៍មួយបានផ្ទុះឡើងទៅលើបុរសម្នាក់ ដែលមាន Accuont Facebook ឈ្មោះ Sem Choeurn (សែម ឈឿន) ខណៈដែលម្ចាស់គណនីនេះ បានប្រើប្រាស់ពាក់សម្ដីមិនសមរម្យ ទៅលើតារាសម្ដែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយលោកបាន Share ព័ត៌មានរបស់នាង ហើយសរសេរពាក្យមួយចំនួន ដែលធ្វើឲ្យនាងក៏ដូចជាស្វាមី មិនអាចទទួលយកបាន។

បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ចន ច័ន្ទលក្ខិណា បានសរសេរថា «ត្រៀមខ្លួនណាអូន Sem Choeurn» ការលើកឡើងដូច្នេះ មានមហាជនដែលប្រើប្រាស់ ប្រព័ន្ធសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានចម្ងល់ថា តើ ចន ច័ន្ទលក្ខិណា ចង់ប្រមានប្ដឹងទៅលើបុរសឈ្មោះ «Sem Choeurn» ឬក៏យ៉ាងណា ខណៈក៏មានការសួរតាមរយៈ Comment ជាច្រើនសំណួរទៀត។ ដោយឡែកនាងក៏បានតបយ៉ាងខ្លីថា «ដឹងតែចាំជួបគាត់»។ យ៉ាងណាមិញ គេនៅតែមិនទាន់ដឹងច្បាស់ ពីមូលហេតុពិតនៅឡើយ ជុំវិញការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដូច្នេះ។

សូបបញ្ជាក់ថា មុនឈានដល់ ចន ច័ន្ទលក្ខិណា ប្រកាសឲ្យបុរសម្នាក់នោះត្រៀមខ្លួន គឺបុរសឈ្មោះ សែម ឈឿន បានសរសេរនូវពាក្យអសុរោះ ដៀមដាមធ្ងន់ៗថា «ប្តីមុនមិនស្រួលលែងចោល ប្តីក្រោយបណ្តេញចេញទៀត មិនដឹងប្រុសណា ទើបធ្វើឲ្យគាត់ស្រួលរហូតនោះទេ !»។ សារទាំងនេះក៏បានលេចឮដល់ ចន ច័ន្ទលក្ខិណា ហើយឈានដល់ការសរសេរថា ខាងលើនេះឡើង ធ្វើឲ្យមហាជនចាប់អារម្មណ៍ គ្រប់ៗគ្នា៕

ប្រភព  www.khmertalking.com

Facebook Comments