ចៅសង្កាត់អូរចារ ធ្វើការឆ្លើយតបចំពោះការរិះគន់ របស់លោកឈាងវុន ចំពោះការចាក់ដី

ជារឿយៗ បងប្អូនគ្រប់គ្នាតាមបណ្តាញសង្គមហ្វេសប៊ុកតែងតែឃើញពីសកម្មភាពរបស់ កញ្ញារ៉ូហ្សិតក្នុងការចូលរួមជួយដល់ភូមិឃុំនិងអភិវឌ្ឃភូមិឃុំ នៅសង្កាត់អូរចារ ។ រួមទាំងមានសកម្មភាពមនុស្សធម៌ជាច្រើនចំពោះអ្នកក្រីក្រក្នុងភូមិឃុំថែមទៀតផង ។ រាល់សកម្មភាពទាំងឡាយគឺកើតចេញពីការគាំទ្ររបស់បងប្អូនក្នុងនិងក្រៅប្រទេសជួយ សហការឧបត្តម្ភ។

ថ្មីៗនេះ ក្រោយពីកញ្ញាសង្កាត់សង្កាត់ថ្មី តាំងតែពីមិនទាន់បានតែងតាំងនោះ គឺកញ្ញារ៉ូហ្សិតបាន ចុះទៅធ្វើផ្លូវមួយកន្លែង ដោយការចាក់ដីបន្ថែមកន្លែង ផ្លូវណាមិនស្រួលដល់អ្នកស្រុកនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួនបានរិះគន់ យ៉ាងខ្លាំង តែរឿងនេះបានចប់ ដោយសារ នាងបានបកស្រាយរួចមក ។

ក្នុងថ្ងៃនេះដែរ មានវីដេអូមួយបង្ហោះតាមបណ្តាញសង្កម ហ្វេសប៊ុកជាច្រើន ពីការមានប្រសាសន៏របស់លោក ឈាងវុន ដែលក្នុងវិដេអូនោះផងដែរ លោកបាននិយាយទៅកាន់ចៅសង្កាត់ថ្មី គឺកញ្ញា រ៉ូហ្សិត ដែលទើបតែទទួលតំណែងជាចៅសង្កាត់ថ្មីៗ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ។ លោកឈាងវុន បានរិះគន់ចំពោះការងាររបស់កញ្ញាថា នាងដាក់ដីធ្វើផ្លូវដោយមិនមែនចិត្តស្មោះ ធ្វើអោយតែបាន មិនគិតពីគុណភាព ជាដើម។

 


ចំពោះការចោទប្រកាន់នេះ កញ្ញារ៉ូហ្សិតបានឆ្លើយតបវិញផងដែរ ក្នុងបណ្តាញសង្គម គណនីរបស់នាងដូចច្នេះថា ៖

ក្មួយសូមអរគុណលោកអ៊ុំ ដែលអោយតម្លៃខ្ញុំស្មើនឹងតំណាងរាស្ត្រ តាមពិតខ្ញុំជាចៅសង្កាត់ទេ!
……………
ដីគ្រួសក្រហមមួយឡានតំលៃ១០០$(១៦គីប)
ដែលអ៊ុំមានប្រសាសន៍នេះ គឺជាថវិការបស់សប្បុរសជនដែលរស់នៅទីក្រុងភ្នំពេញ បាន
រៃអង្គាសគ្នាផ្ញើរមកអោយខ្ញុំ មិនមែនជាថវិកាបានមកពីថ្នាក់លើដូចអ៊ុំមានប្រសាសន៍នេះទេ ។
……………..
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧)

 

បញ្ជាប់ផងដែរថា កញ្ញារ៉ូហ្សិតទើបតែទទួលតំណែងជាចៅសង្កាត់ កាលពីថ្ងៃទី៥ ខែ៧ ឆ្នាំ២០១៧នេះ ។

 

ប្រភព http://sabayrohot.com/?p=4596

Facebook Comments