បុរស១៧ប្រភេទ ដែលនារីៗមិនគួរ​យក​ធ្វើជា​ស្វាមី​

ពេល​យើង​ចង់​ស្រឡាញ់​នរណាម្នាក់ វា​មិនមែនជា​រឿង​ពិបាក​នោះទេ តែ​ពេល​ចង់​ឈប់​ស្រឡាញ់​វិញ ទើប​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ តែ​ដល់​ថ្ងៃ​ណាមួយ ដែល​គេ «មិនមែនជា​មនុស្ស​ដែល​យើង​ត្រូវការ» ទោះ​ទ្រាំ​តទៅទៀត «ក៏​នៅតែ​មិនមែនជា​មនុស្ស​ដែល​យើង​ត្រូវការ» ដដែល។

ថ្ងៃនេះ យើងសូម​នាំយក​បុរស​គំរូ 17បែប ដែលនារីៗយើង​មិនគួរ​ខាត​ពេល​ជាមួយ មក​ជម្រាបជូន ដើម្បី​ពិចារណា​ថា តើ​មនុស្ស​ដែល​យើង​កំពុង​សេពគប់​នោះ​កំពុង​ស្ថិតក្នុង 17 បែបនេះ​ឬក៏​អត់?

1 . បុរស​ដែល​គិតថា ការងារ​ផ្ទះ​ជា​រឿង​របស់ស្រីៗ និង​មិនចេះ​ជួយ ឬ​គិតថា​មិនមែនជា​រឿង​ខុស​ទេ ដែល​មនុស្ស​ប្រុស​មាន​ស្រី​ក្រៅ​ផ្ទះ។

2 . មាន​បំណុល​វ័​ន្ឌ​ក បំណុល​ភ្នាល់​បាល់ កាត​ក្រេ​ឌី​ត និង​បំណុលផ្សេងៗ និង​មិន​គិត​ចង់​ដោះបំណុល។

3 . បុរស​វ័យ​ធ្វើ​ការដែល​នៅតែ​អង្គុយលេង​ហ្គេម​រាល់ថ្ងៃ និង​មិន​ព្រមធ្វើ​ការងារ​អ្វី​ក្រៅតែពី​គេង​ក្នុង​ថ្ងៃ​ឈប់សម្រាក។

4 . បុរស​ដែល​អាយុ​ច្រើនជាង​យើង តែ​មិន​គិត​អភិវឌ្ឍ​ខួរក្បាល​ខ្លួនឯង។

5 . បុរស​ដែល​អាយុ​តិចជាង​យើង ដែល​គិតថា​យើង​មាន​ប្រាក់ចំណូល​ច្រើនជាង និង​គិតតែ​ពី​ឱ្យ​យើង​ចេញ​លុយ។

6 . មិន​នាំ​យើង​ទៅ​ណែនាំ​ឱ្យ​ក្រុមគ្រួសារ​របស់គេ​ស្គាល់។

7 . បុរស​ដែល​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ស្រឡាញ់​មនុស្ស​ស្រី ឬ​អត់។

8 . បុរស​ដែលមាន​គ្រួសារ​ហើយ រួច​អះអាងថា​រស់នៅ​បែក​គ្នា តែ​មិនអាច​លែងលះ​បាន។

9 . មិនអាច​លះបង់​ពេលវេលា​ការងារ​ដើម្បី​យើង​បាន ទោះជា​រឿង​បន្ទាន់​ប៉ុនណា​ក៏ដោយ។

10 . បុរស​ដែល Give silent treatment  មាន​មាត់​តែ​មិនចេះ​និយាយ ពេល​ជជែក​គ្នា មានរឿង​ពេលណា ស្ងៀម​រហូត!!។

11 . បុរស​ដែលមាន​ឬ​ក​ពារ​ជា​ប្រុស​ជ្រុល មិន​ដើរ​ដឹក​ដៃ មិន​ជួយ​កាន់​របស់របរ និង​ដើរ​នាំមុខ​មនុស្ស​ស្រី​រហូត។

12 . មិន​គិត​ចង់​រៀបការ​ជាមួយ​យើង គ្មាន​ការ​សន្សំ​ប្រាក់​ដើម្បី​ទុក​រៀបការ ឬ​សាង​គ្រួសារ និង​មិនដែល​និយាយ​គ្នា​អំពី​រឿងនេះ។

13 . បុរស​ដែល​សេពគប់​ជាមួយ​យើង​ព្រោះ​ឃើញ​យើង​មាន សង្ឃឹម​ចង់បាន​លុយ ឬ​ផលប្រយោជន៍​ពី​យើង និង​ក្រុមគ្រួសារ​យើង។

14 . បុរស​ដែល​មិន​គោរព​ឪពុកម្តាយ​យើង។

15 . និយាយ​អាក្រក់​ជាមួយ​អ្នកដទៃ តែ​និយាយ​ល្អជា​មួយ​យើង!!។

16 . បុរស​ដែល​ចាំតែ​ប្រាប់​ឱ្យ​យើង​ទៅ​ពេទ្យ​ពេល​យើង​ឈឺ​ថ្កាត់ តែ​មិនដែល​នាំ​យើង​ទៅ​ពេទ្យ។

17 . បុរស​ដែល​ចូលចិត្ត​និយាយថា មិនចាំបាច់​ធ្វើ​ល្អ​ក្នុង​ថ្ងៃ​ពិសេស​ណាមួយ​ទេ ថ្ងៃ​ណា​ក៏​ធ្វើ​បានដែរ (ថ្ងៃ​ពិសេស​វា​មិន​ធ្វើ​ផង ចុះ​ទំរាំ​ថ្ងៃ​ធម្មតា កុំ​សង្ឃឹម!)៕

ប្រភព  babyandmom.asia

 

Facebook Comments