មើលអត្តចរិត ជំនឿ និស្ស័យ តាមរយៈ ថ្ងៃ ខែ ឆ្នាំកំណើត

១. សំរាប់អ្នកដែលកើតក្នងខែ មករា
អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដ៏ទៃ ច្រើនពូកែញែកវែក និងចូលចិត្ត ដឹកនាំគេ ។ មិនតែប៉ុណ្ណោះអ្នកជាមនុស្ស ក្បាលរឹង ចចេសរឹងរូស មានមហិច្ឆិតាខ្ពស់ និងជាមនុស្សដែលប្រាកដ ប្រជាច្បាស់លាស់ ។ បន្ថែមពីនេះទៅទៀត អ្នកមិនដែល សំលឹងមើលគុណវិបត្តិ និងភាព ទន់ខ្សោយ របស់អ្នកដ៏ទៃនោះទេ ។
អ្នកដែលកើតក្នុងខែមករានេះ អាចនិយាយ បានថាជាមនុស្សឩស្សាហ៍ ព្យាយាម ឆ្លាត របៀបរៀបរយ ស្រលាញ់ក្មេងៗ ហើយតែងតែ ធ្វើអោយ មនុស្សជុំវិញខ្លួន សប្បាយចិត្ត ។

២. សំរាប់អ្នកដែលកើតក្នុងខែ កុម្ភៈ
ជាមនុស្សដែលពិបាកយល់ ឆ្លាត មានភាពទាក់ទាញ ស៊ិចស៊ី ចូលចិត្តភាពស្ងៀមស្ងាត់ អៀនច្រើន ស្មោះត្រង់ យុត្តិធម៌ និងស្រលាញ់សេរីភាព ។ ប៉ុន្តែពេលខ្លះ អ្នកជាមនុស្សគិតច្រើន និងឆាប់ឈឺចាប់ ចូលចិត្តស្រមៃច្រើន និងមានភាពសង្ឃឹមសម្រាប់ខ្លួនឯងជានិច្ច ។
តាមអ្នកវិទ្យាសាស្រ្ត និយាយថា ទារក ដែលកើត ក្នុងខែនេះភាគច្រើន មានទំនោរខាងសិល្បះ ហើយជាពិសេសពួកគេ ចូលចិត្តម៉ោងពេលល្ងាច ជាងពេលថ្ងៃ ដោយសារតែពួកគេ នៅក្នុងពោះម្តាយ គឺ ខ្វះពន្លឺអាទិត្យ ។

៣. សំរាប់អ្នកដែលកើតក្នុងខែ មិនា
អ្នកជាមនុស្សដែលទាក់ទាញ ស៊ិចស៊ី ចិត្តសប្បុរស អៀនមិនសូវមាត់ក មានចិត្តស្មោះ ចិត្តល្អ ស្រលាញ់ សន្តិភាព ។ មនុស្សដែលកើតក្នុងខែ មិនា នេះ ជាមនុស្សចេះប្រុងប្រយ័ត្នខ្ពស់ ចូលចិត្តដើរកំសាន្តច្រើន ។
បើតាមអ្នកវិទ្យាសាស្រ្ត បាននិយាយថា អ្នកដើលកើតក្នុងខែនេះ ភាគច្រើនជួបបញ្ហាកើតហឺត ពីព្រោះម្តាយខ្វះ វីតាមីន D នៅពេលទារកនៅក្នុងពោះ ។ ចំពោះការខ្វះជាតិវិតាមីន D វាអាចប៉ះពាល់ ដល់ប្រព័ន្ធខួរក្បាល និងបណ្តាលអោយមានការឈឺចាប់តិចតួច ហើយក្មេងៗ ក៏មិនសូវមានពិន្ទុល្អ នៅក្នុងសាលារៀនក៏អាចថាបានដែរ ។

៤. សំរាប់អ្នកដែលកើតក្នុងខែ មេសា
ជាមនុស្សសកម្ម ស្វាហាប់ មិនរួញរា ទាក់ទាញ រឹងមាំ រាក់ទាក់ ចេះដោះស្រាយ នូវបញ្ហាអ្នកដ៏ទៃ បានថែមទៀតផង ។ លើសពីនេះ អ្នកជាមនុស្សក្លាហាន ចូលចិត្តផ្សងព្រេងច្រើន ប៉ុន្តែអ្នកជាមនុស្ស ឆាប់ផ្ទុះកំហឹង ឆេវឆាវ ហើយអ្នកតែងតែមានអាការៈឈឺក្បាល

៥. សំរាប់អ្នកដែលកើតក្នុងខែ ឩសភា
ជាមនុស្សក្បាលរឹង ឆាប់ខឹង មានភាពទាក់ទាញ ចូលចិត្តស្រមៃ មានប្រាជ្ញាខ្ពស់ ។ ពេលខ្លះ អ្នកតែងតែ ឈឺត្រង់ ត្រចៀក និង ក ជាដើម ។ ជាពិសេស អ្នកមិនចូលចិត្តសម្ងំ ក្នុងផ្ទះនោះទេ ហើយទេពកោសល្យរបស់អ្នក ចូលចិត្តខាងតន្រ្តី អ្នកសិល្បះ និងជាអ្នកនិពន្ធ ជាដើម ។
តាមអ្នកវិទ្យាសាស្រ្ត បាននិយាយថា អ្នកដែលកើតក្នុងខែ ឩសភា នេះ អាចងាយកើតជម្ងឺទឹកនោមផ្អែម និង ជម្ងឺអៀស៊ីភ្នែកផងដែរ ។

៦. សំរាប់អ្នកដែលកើតក្នុងខែ មិថុនា
ជាមនុស្សចូលចិត្ត គិតវែងឆ្ងាយ សុភាពរាបសារ មានគំនិតច្រើនសកម្ម ។ មិនតែ ប៉ុណ្ណោះ អ្នកជាមនុស្ស ទំរើស និងចូលចិត្តធ្វើអ្វី ដែលអស្ចារ្យ មនុស្សកំប្លែង ចូលចិត្តការសប្បាយ រាក់ទាក់ ចូលចិត្តបង្កើនមិត្តភ័ក្រ្្ត ឆាប់ឈឺចាប់ ឆាប់ធុញ មួម៉ៅច្រើន មិនចូលចិត្តក្មេងៗ និងមិនសូវបង្ហាញអំពី អារម្មណ៍ពិត របស់ខ្លួនចេញមកនោះទេ ។
ជាពិសេសអ្នកជាមនុស្សពោរពេញ ដោយភាពរ៉ូមែនទិច ហើយក៏ជាមនុស្សប៉ិន ប្រច័ណ្ឌផងដែរ ។ ចំពោះអាជិពការងារ ដែលសាកសមនិងអ្នក គឺបែបឆ្នៃប្រឌិត និងសិល្បះជាដើម ។

៧. សំរាប់អ្នកដែលកើតក្នុងខែ កក្កដា
ជាមនុស្សលាក់គំនិត ពេលខ្លះពិបាកយល់ ចិត្តរបស់អ្នកណាស់ ប៉ុន្តែអ្នកជាមនុស្សស្មោះត្រង់ មិនចេះ លាក់លៀមច្រើន ចេះយល់អារម្មណ៍អ្នកដ៏ទៃ ប៉ិនប្រសប់ រាក់ទាក់ មោះមុត ។ ជាពិសេស ចូលចិត្តវិនិច័្ឆយ នរណាម្នាក់ តាមរយៈការសង្កេត ចេះអាណិតអាសូរ ដល់អ្នកដ៏ទៃ ថែមទៀត ហើយ ចេះខ្វល់ខ្វាយ ដល់គ្រួសារ យ៉ាងខ្លាំងផងដែរ ។
ទារកដែលកើតក្នុងខែ កក្កដា នេះ ភាគច្រើន ពួកគេអាចសំលឹងមើលបានតែនៅជិតៗ តែប៉ុណ្ណោះ ហើយត្រូវពាក់វែនតា ពីព្រោះពួកគេ មិនបានទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់ តាំងពីនៅក្នុងផ្ទៃម្តាយ។

៨. សំរាប់អ្នកដែលកើតក្នុងខែ សីហា
អ្នកជាមនុស្សចូលចិត្តកំប្លែង ទាក់ទាញ មានសុជីវធម៌ខ្ពស់ ក្លាហាន ចិត្តល្អ គិតតែប្រយោជន៍ខ្លួន និង ខ្វល់ខ្វាយច្រើន ។ ជាពិសេសអ្នកឆាប់ខឹង ឆាប់ប្រច័ន្ធ មានការប្រុងប្រយ័ត្នខ្ពស់ គិតបានរហ័ស មិនចូលចិត្តពឹងពាក់គេ ។ មិនតែប៉ុណ្ណោះអ្នកជាមនុស្សរ៉ូមែនទិកម្នាក់ និងចូលចិត្តបង្កើតមិត្តភក្ត ។ បើខាងទេពកោសល្យសំរាប់អ្នកវិញ គឹផ្នែកសិល្បះ តន្រ្តី សាក់សមនឹងខ្លួនអ្នក។

៩. សំរាប់អ្នកដែលកើតក្នុងខែ កញ្ញា
អ្នកចូលចិត្តដោះស្រាយបញ្ហាដោយសន្តិវិធី ចេះប្រុងប្រយ័ត្នខ្ពស់ មានរបៀបរាបរយ ស្ងៀមស្ងាត់អត់ធ្មត់ អាណិតអាសូរភក្តី មានទំនុកចិត្តខ្ពស់ មានការចងចាំល្អ ឆ្លាត និង​មាន​ចំណេះដឹងខ្ពស់ ជាពិសេស អ្នកចូលចិត្តខាងកីឡា និង ដើរលំហែរកាយច្រើន ។ ប៉ុន្តែភាពទន់ខ្សោយរបស់អ្នក គឺកើតទុកច្រើន ។
បន្ថែមពីនេះទៅទៀត អ្នកជាមនុស្ស ទំរើសម្នាក់ ជាពិសេសគឺខាងទំនាក់ទំនងតែម្តង ។

១០. សំរាប់អ្នកដែលកើតក្នុងខែ តុលា
ជាមនុស្សឆាប់ខឹងម្តងម្កាល តែងតេបង្កើតមិត្តភក្ត ភក្តីភាព និងមិនខ្វល់ពី គំនិតអ្នកដ៏ទៃ ដែលគិតចំពោះអ្នក ចូលចិត្តដើរកំសាន្តច្រើន ឆាប់ប្រច័ន្ធស្មោះត្រង់ ព្រួយបារម្ភច្រើន ចូលចិត្ត ផ្នែកសិល្បះ និងអក្សរសាស្រ្ត ចូលចិត្តធ្វើអ្វីមួយ គឺឈរនៅកណ្តាល ឆាប់ឈឺចាប់ ប៉ុន្តែក៏អាចបាត់ទៅវិញផងដែរ ឆាប់បាត់បង់ទំនុកចិត្តលើខ្លួនឯង ស្រលាញ់ក្មេង ។
ជាពិសេសអ្នកជាមនុស្សសំណាងពីធម្មជាតិ ពីព្រោះថា នៅពេលដែលអ្នកសម្រេចចិត្តក្នុងគោលដៅ អ្វីមួយ នោះអ្នកតែងតែជួបវា ។

១១. សំរាប់អ្នកដែលកើតក្នុងខែ វិច្ឆិកា
ជាមនុស្សមានគំនិតច្រើន ពិបាកស្ទាបស្ទង់ជំរៅចិត្ត រឹងមាំស្វាហាប់ ក្លាហាន និងចិត្តល្អ ។ ចូលចិត្តនៅម្នាក់ឯង គំនិតតែងខុសពីអ្នកដ៏ទៃ ដាក់អារម្មណ៍ចំពោះរឿងស្នេហាជ្រាលជ្រៅ មានភាពរ៉ូមែនទិក និង សមត្ថភាពខ្ពស់ និងស្មោះត្រង់ ចង់ដឹងចង់លឺច្រើន អត់ធ្មត់ ហើយចូលចិត្ត តាំងចិត្ត យ៉ាងមុតមាំ និងមិនដែលរាថយ ក្នុងរឿងអ្វីមួយឡើយ ។
ជាពិសេស អ្នកនឹងអាចខ្លាយជាគ្រូពេទ្យម្នាក់នាថ្ងៃអនាគត ។

១២. សំរាប់អ្នកដែលកើតក្នុងខែ ធ្នូ
ជាមនុស្សចិត្តល្អ ស៊ិចស៊ីស្នេហាជាតិ មិនចេះអត់ធ្មត់ មួម៉ៅច្រើន មានមហិច្ចតា ចូលចិត្តអោយគេ កោតសរសើរខ្លួន ស្មោះត្រង់ និងមានគំនិត គិតប្រយោជន៍ផ្ទាល់ខ្លួនសកម្មក្នុងសង្គម ប៉ុន្តែពេលខ្លះ អ្នកមិនសូវ ចេះទទួលខុសត្រូវ ក្នុងកិច្ចការរបស់អ្នក ។
បន្ថែមពីនេះទៅទៀត មនុស្សដែលកើតក្នុងខែនេះ ភាគច្រើនតែងមានបញ្ហាកើតហឺត និង ប្រតិកម្ម ពីព្រោះអ្នកកើតចំខែត្រជាក់ ។ ប៉ុន្តែអ្នកជាមនុស្សមានសំណាងម

Facebook Comments