អត្ថ​ប្រយោជន៍នៃក្រូចឆ្មាចំពោះ សុខភាពស្បែក


ក្រូច​ឆ្មាមិន​ត្រឹម​តែ​ជា​ គ្រឿង​ផ្សំ​សម្រាប់​បម្ហូប​អាហារ​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​សារៈ​សំខាន់​ចំពោះ​សុខ​ភាព​ស្បែក​ផង​ដែរ។ តើ​អ្នក​ដឹង​ទេ​ថា​ក្រូច​ឆ្មា​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ ស្បែក​ ?

១. បន្ថយស្លាកស្នាម និងចំណុចចខ្មៅៗ
ការផ្លាស់ប្តុរពណ៌របស់ស្បែកទៅជាស្រអាប់ គឺបណ្តាលមកពី ស្បែកខូច និងមានស្នាមច្រើននៅលើស្បែក ដែលធ្វើឲ្យស្បែកមានសុខភាពមិនល្អ តែកុំបារម្ភអី ជា​មួយ​នឹង​ទឹក​ក្រូច​ឆ្មា​អាច​ជួយ​លោក​អ្នក​បាន ដោយ​គ្រាន់​តែ​យក​ទឹក​ក្រូច​ឆ្មា​មក​លាប​នៅ​លើ​ស្បែក ដែល​ខូច​ស្រអាប់ និង​​មាន​ស្នាម ជា​ប្រចាំ​វា​នឹងកាត់បន្ថយ​បញ្ហា​ទាំង​នោះ​បាន។​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិ​ ភាព​គួរ​តែ​អនុវត្ត​នៅ​មុន​ពេល​ចូល​គេង​ ដោយ​ទុក​ទឹក​ក្រូច​ឆ្មា​នៅ​លើ​ស្បែក​រហូតដល់ពេលក្រោកពីដំណេក ត្រូវចាំថាយើងលាងចេញជាមួយនឹងទឹកស្អាត ។

២. ព្យាបាលបញ្ហាមុន
ទឹកក្រូចឆ្មាមានសារធាតុពិសេសម្យ៉ាងពីធម្មជាតិ ដែលមានសមត្ថភាពក្នុងការព្យាបាលមុន និងការពារការកកើតទ្បើងវិញនៃការកើតមុន ។ តាម​ការ​ពិសោធន៍​បាន​ឲ្យ​ដឹង​ថា​ការ​លាប​ទឹក​ក្រូច​ឆ្មា​នៅ​កន្លែង​ ដែលមានអាចម៍រុយ លទ្ធផលដែលទទួលបាននោះគឺអាចកាត់បន្ថយអាចម៍រុយផងដែរ។ ដើម្បីឲ្យមានប្រសិទ្ធិភាពគួរគម្បីប្រើជាប្រចាំ ។

៣. កាត់បន្ថយកោសិកាស្បែកចាស់ និង​បង្កើតកោសិកាស្បែកថ្មីទ្បើងវិញ
ទឹកក្រូចឆ្មាមានផ្ទុកនូវសារធាតុដែលមានសមត្ថភាពក្នុងការបង្កើតកោសិកា​ ស្បែកថ្មី និងមានតួនាទីក្នុងការបកស្បែក និងលុបបំបាត់នូវកោសិកាស្បែកចាស់ ព្រម​ទាំង​លុប​បំបាត់​ស្រទាប់​ស្បែក​ដែល​ខូច​ចេញ។ ហើយវាក៏មានសមត្ថភាពធ្វើឲ្យស្បែកមានសភាពទន់រលោងផងដែរ​ ។

៤. អត្ថប្រយោជន៍ផ្សេងៗទៀត
ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀតនៃទឹកក្រូចឆ្មានោះ គឺធ្វើឲ្យស្បែកផ្លាស់ប្តូរពីស្រអាប់ទៅជាភ្លឺថ្លា និង ផ្តល់សំណើមដល់ស្បែកជានិច្ច ហើយ​វា​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​មាន​ផ្ទៃ​មុខ​ រួម​ទាំង​កម្ចាត់​នូវ​ស្នាម​ជ្រីវ​ជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ទៀត​ផង ។

Facebook Comments