ស្បែកជើងជ័រ ដែលមានគុណភាពមិនល្អទាំងនេះ ផ្ទុកសារធាតុគីមី ដែលអាចបង្កទៅជាជំងឺមហារីក តាមរយៈ…

ជាការពិតណាស់ សព្វថ្ងៃនេះយើងសង្កេតឃើញថា  មនុស្សភាគច្រើន ចូលចិត្តពាក់ស្បែកជើងជ័រ  ដែលមានតម្លៃថោកៗទាំងនេះណាស់។  ពួកវាអាចការពារទឹក ស្រាល   ពណ៌ក៏ស្រស់ស្អាត  ជាពិសេស មានលក់សឹងតែគ្រប់ទីផ្សារ។

ប៉ុន្តែទោះជាយ៉ាងណា  អ្នកជំនាញ បានណែនាំឲ្យអ្នកគួរតែបញ្ឈប់ការពាក់ស្បែកជើងជ័រទាំងនេះភ្លាម ពីព្រោះវាមានជាប់មកជាមួយសារធាតុគីមី ដែលអាចបង្កជាជំងឺមហារីកបាន។  ជាពិសេសស្បែកជើងជ័រ ដែលមានក្លិនកាន់តែឈួល គឺមានហានិភ័យកាន់តែខ្ពស់។

សូមប្រិយមិត្តតាមដានការបកស្រាយដូចខាងក្រោម ដើម្បីដឹងថាមានគ្រោះថ្នាក់ ដល់សុខភាពកម្រិតណា!

យោងតាមអ្នកជំនាញ អ្នកគួរតែបញ្ឈប់ការពាក់ស្បែកជើងជ័រទាំងនេះភ្លាម ពីព្រោះវាមានជាប់មកជាមួយនឹង សារធាតុគីមី ដែលអាចបង្កជាជំងឺមហារីកបាន

ក្រុមអ្នកជំនាញជនជាតិអាល្លឺម៉ង់មួយក្រុម បានធ្វើការសិក្សាអំពីបញ្ហាស្បែកជើងជ័រនេះ និងបានបង្ហាញលទ្ធផលថា  ពួកវាមានផ្ទុកសារធាតុគីមី  បង្កជាជំងឺមហារីកកម្រិតខ្ពស់ពិតមែន។  ក្នុងការសិក្សាស្រាវជ្រាវនោះ ក្រុមអ្នកជំនាញបានធ្វើតេស្តស្បែកជើងប្លាស្ទិចចំនួន ១០គូ  ដោយយោងទៅតាមកម្រិតតម្លៃរបស់ពួកវា។  ក្នុងមន្ទីរពិសោធន៍ ពួកគេបានរកឃើញសារធាតុគ្រោះថ្នាក់ហៅថា Polycyclic aromatic hydrocarbons (PAHs) ដែលមានក្នុងស្បែកជើងជ័រទាំងនោះ។  សារធាតុគ្រោះថ្នាក់នេះ ជាសារធាតុដែលអាចបង្កមេរោគទៅជាជំងឺមហារីកក្នុងកម្រិតខ្ពស់ ហើយមានស្បែកជើងជ័រ ៣០% ប៉ុណ្ណោះ ដែលគ្មានសារធាតុ PAHs នេះ។  គួរបញ្ជាក់ផងដែរថា សារធាតុគីមីនេះ អាចចូលក្នុងរាងកាយបាន ដោយការដកដង្ហើមចូល (ស្រូបក្លិន)  និងអាចជ្រាបតាមស្បែកចូលក្នុងរាងកាយថែមទៀតផង។

អ្នកជំនាញដែលសិក្សាលើបញ្ហានេះ  បានធ្វើការណែនាំឲ្យពាក់ស្រោមជើងការពារបន្ថែម រាល់ពេលពាក់ស្បែកជើងប្រភេទជ័រនេះ  ដើម្បីការពារស្បែកកុំឲ្យប៉ះផ្ទាល់ជាមូយសារធាតុគីមី ដែលមានជាប់នឹងស្បែកជើង។

ហេតុនេះមុនពេលសម្រេចចិត្តទិញស្បែកជើងជ័រទាំងនេះ  អ្នកត្រូវពិនិត្យលើក្លិនរបស់វាជាមុនសិន។  ប្រសិនបើមានក្លិនផ្អែម  ឬឈួលជ័រខ្លាំង  នោះមានន័យថា វាផ្ទុកសារធាតុគីមីខ្លាំងកម្រិតខ្ពស់ជាក់ជាមិនខាន៕

ហេតុនេះ មុនពេលសម្រេចចិត្តទិញស្បែកជើងជ័រទាំងនេះ អ្នកត្រូវពិនិត្យលើក្លិនរបស់វាជាមុនសិន ប្រសិនបើមានក្លិនផ្អែម ឬឈួលជ័រខ្លាំង នោះមានន័យថា វាផ្ទុកសារធាតុគីមីខ្លាំងកម្រិតខ្ពស់ ជាក់ជាមិនខាន

ប្រភព : Planet Insider

Facebook Comments