គ្រាន់តែរៀបចំពិធីមង្គលការ អស់ជាង ៦លានដុល្លារ សូម្បីផ្កាកុលាបស ចំណាយអស់១លានទង

កាលពីដើមខែមិថុនា  ប្តីប្រពន្ធមួយគូ បានចំណាយទឹកប្រាក់ ៦.៣លានដុល្លារ លើពិធីមង្គលការរបស់ពួកគេ។

កូនកម្លោះឈ្មោះ Folarin Alakija គឺជាកូនប្រុសរបស់មហាសេដ្ឋីប្រេងនៅក្នុងប្រទេសនីហ្សេរីយ៉ា គឺអ្នកស្រី Folorunso Alakija។ លោក Folarin បានរៀបការជាមួយតារាម៉ូដែលជនជាតិអ៊ីរ៉ង់ នាង Nazanin Jafarian Ghaissarifar។

ពួកគេទាំងពីរ បានរៀបការនៅវិមាន Blenheim Palace  មានទីតាំងនៅក្នុងទីក្រុង Woodstock ប្រទេសអង់គ្លេស  ដែលនេះជាកន្លែងកំណើតរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill និងឥឡូវនេះវាជាវិមានរបស់ព្រះអង្គម្ចាស់ Duke of Marlborough។

លោក Folarin បានរៀបការជាមួយតារាម៉ូដែលនាង Nazanin Jafarian Ghaissarifar នៅឯវិមាន Blenheim Palace

យោងទៅតាមសារព័ត៌មាន BuzzFlare បានឲ្យដឹងថា ពួកគេទាំងពីរបានជួបគ្នា តាមរយៈមិត្តភក្តិម្នាក់នៅទីក្រុងឡុងដ៏ កំឡុងពេលលោក Folarin ដែលជាអ្នកជំនួញ និងនាង Nazanin កំពុងសិក្សាផ្នែកវិស្វកម្ម ហ្សែន និង ជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេស។ ពួកគេបានភ្ជាប់ពាក្យជាមួយគ្នា មួយឆ្នាំ មុនថ្ងៃចូលរោងការ។

ពួកគេបានភ្ជាប់ពាក្យជាមួយគ្នាមួយឆ្នាំ មុនពេលដែលពួកគេរៀបការ

ម្តាយរបស់លោក Folarin អ្នកស្រី Folorunso Alakija ត្រូវបានគេចាត់ទុកថាជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងលោក ដែលមានតម្លៃដល់ទៅ ១.៦៨ ពាន់លានដុល្លារឯណោះ។ លើសពីនេះ អ្នកស្រីក៏ជាអតីតអនុប្រធានក្រុមហ៊ុនប្រេងនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលមានឈ្មោះថា Famfa Oil ផងដែរ។

អ្នកស្រី Folorunso Alakija ត្រូវបានគេចាត់ទុកថាជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅក្នុងលោក

សាលរៀបមង្គលការដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយផ្កាកុលាបពណ៌ស ចំនួន ១លានទង ដែលត្រូវបានរចនាម៉ូតដោយហាងផ្កាដ៏ល្បីឈ្មោះមួយ គឺហាង Jeff Leatham។

សាលរៀបមង្គលការដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយផ្កាកុលាបស ចំនួន ១លានទង

ផ្កាកុលាបស ចំនួន ១លានទង រចនាម៉ូតដោយហាងផ្កាដ៏ល្បីឈ្មោះJeff Leatham

សូម្បីតែនំខេក ដែលមានកម្ពស់ជាង ៣.៦ម៉ែត្រ ក៏គ្របដណ្តប់ទៅដោយផ្កាកុលាបសដែរ ហើយវាត្រូវបានរចនាឡើងដោយអ្នកជំនាញច្នៃម៉ូតនំខេកបែបប្រណីតៗ ប្រចាំហាង Elizabeth’s Cake Emporium។

សូម្បីតែនំខេក ដែលមានកម្ពស់ជាង ៣.៦ម៉ែត្រ

នៅក្នុងកម្មវិធីនោះ កូនក្រមុំស្លៀករ៉ូបប៉ោងពណ៌ស ជាមួយប៉ាក់ផ្កាតិចៗ អមដោយអ្នកកំដរស្រី ស្លៀករ៉ូបសដៃមួយ ដូចៗគ្នាទាំងអស់។ ចំណែកឯនៅក្នុងកម្មវិធីរាំវិញ កូនក្រមុំស្លៀករ៉ូបដៃវែង ជាមួយប៉ាក់ផ្កាជាច្រើន។

កូនក្រមុំស្លៀករ៉ូបប៉ោងពណ៌ស ជាមួយប៉ាក់ផ្កាតិចៗ អមដោយអ្នកកំដរស្រី ស្លៀករ៉ូបសដៃមួយ ដូចៗគ្នាទាំងអស់

នៅក្នុងកម្មវិធីរាំវិញ កូនក្រមុំស្លៀករ៉ូបដៃវែង ជាមួយប៉ាក់ផ្កាជាច្រើន

ចំពោះភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីនេះវិញ ត្រូវបានបម្រើដោយ មុខម្ហូបចំនួន ៥មុខ ដែលមានដូចជា ថ្លើមក្ងាន សាច់គោ និងមុខម្ហូបបែបប្រណីតៗមួយចំនួនទៀត។

ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីនេះ ត្រូវបានបម្រើដោយ មុខម្ហូបប្រណិតៗចំនួន ៥មុខ

ពួកគេបានបង្កើតភាពភ្ញាក់ផ្អើល តាមរយៈការសម្តែងរបស់តារាចម្រៀង Robin Thicke អមដោយកាំជ្រួច នៅក្នុងរាត្រីដ៏អស្ចារ្យនោះផងដែរ។

គួរបញ្ជាក់ដែរថា សព្វថ្ងៃលោក Folarin មានកូនស្រីម្នាក់ជាមួយភរិយាមុនរបស់លោក គឺអ្នកនាង Chena ដែលអ្នកនាងបានស្លាប់កាលពី៦ឆ្នាំមុន ដោយសារជំងឺមហារីក៕

សព្វថ្ងៃលោក Folarin មានកូនស្រីមួយរូប ជាមួយភរិយាមុនរបស់លោក គឺអ្នកនាង Chena ដែលអ្នកនាងបានស្លាប់កាលពី៦ឆ្នាំមុន

មិត្តអ្នកអាន គិតយ៉ាងណាដែរចំពោះកម្មវិធីមង្គលការដែលចំណាយប្រាក់អស់ ៦.៣លានដុល្លារនេះ?

សាលរៀបមង្គលការដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយផ្កាកុលាបស ចំនួន ១លានទង

សាលរៀបមង្គលការដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយផ្កាកុលាបស ចំនួន ១លានទង

សាលរៀបមង្គលការដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយផ្កាកុលាបស ចំនួន ១លានទង

កូនក្រមុំជាតារាម៉ូដែលមួយរូប ជនជាតិអ៊ីរ៉ង់ ឈ្មោះនាង Nazanin Jafarian Ghaissarifar

សាលរៀបមង្គលការដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងដោយផ្កាកុលាបស ចំនួន ១លានទង

ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីរៀបការដ៏អស្ចារ្យនោះ

ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីរៀបការដ៏អស្ចារ្យនោះ

 

ប្រភព  www.khmerload.com

Facebook Comments