៧ចំណុចជួយឲ្យស្នេហារបស់អ្នកស្ថិតស្ថេរដល់ចាស់កោងខ្នង

ក្នុងមួយឆាកជីវិតរបស់មនុស្សគ្រប់រូប តែងតែប្រាថ្នាចង់បានអ្នកដែលចេះយល់ចិត្ត មករួមរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នង។ នៅពេលដែលអ្នកបានជួបមនុស្សម្នាក់នោះហើយ អ្នកនឹងមានអាម្មណ៍ថា អ្វីៗគ្រប់យ៉ាងនៅលើផែនដីនេះហាក់ដូចជាមានសភាពស្រស់ស្អាតទាំងអស់។ ប៉ុន្តែ តើត្រូវធ្វើដូចម្តេចទើបអាចរក្សាចំណងស្នេហ៍របស់អ្នកឲ្យនៅស្ថិតស្ថេរជារៀងដរាប? គ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកអាចអនុវត្តតាម ៧ចំណុចខាងក្រោមនេះ៖

 

១/ មិនត្រូវលាក់លៀមឡើយ
អ្នកត្រូវចងចាំថា ដើម្បីឲ្យស្នេហាគង់វង្សបានយូរអង្វែង អ្នកត្រូវធ្វើអ្វីដោយបើកចំហជានិច្ច ទោះមានបញ្ហាអ្វីក៏ដោយក៏មិនត្រូវលាក់លៀមនឹងគ្នាដែរ។ ជាពិសេស ត្រូវចេះនិយាយពាក្យថា «សុំទោស» បើអ្នកបានធ្វើអ្វីមួយខុសឆ្គង។

២/ ចេះគោរពគ្នា
ការគោរពគ្នា ចេះខ្លាចក្រែងចិត្តគ្នាទៅវិញទៅ គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើស្នេហារបស់អ្នកមានភាពអមតៈ។

៣/ ចេះអត់ធ្មត់
ជីវិតស្នេហាប្រៀបដូចជាចាននៅក្នុងរាវអញ្ចឹង កាលណានៅជាមួយគ្នាមិនអាចគេចផុតពីការប៉ះទង្គិចគ្នាបានឡើយ។ ហេតុនេះអ្នកត្រូវចេះមានភាពអត់ធ្មត់ ព្រោះកំហឹង មិនអាចដោះស្រាយបញ្ហាបានឡើយ។ សូមរងចាំរឿងនេះកន្លងផុតទៅ សុំនិយាយគ្នាតាមក្រោយក៏មិនហួសពេលដែរ។

៤/ ផ្តល់ពេលវេលា
ពេលខ្លះវាមិនមែនជាកុំហុសរបស់អ្នកណាឡើយ គឺពេលវេលាទៅវិញទេដែលមិនអំណោយផល។ យកល្អ អ្នកត្រូវបញ្ឈប់ស្ថានភាពបង្ខំ ឬចចេសរឹងរូសចង់ដឹងពីបញ្ហាណាមួយទៀតទៅ គឺត្រូវរងចាំឱកាសល្អមកដល់សិន។

៥/ ផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក
ថ្វីបើអ្នកទាំងពីរជាគ្រួសារតែមួយក៏ពិតមែន ក៏ប៉ុន្តែអ្នកត្រូវការពេលវេលាផ្ទាល់ខ្លួនខ្លះសម្រាប់ខ្លួនឯងដែរ។ ប្រសិនបើដៃគូរបស់អ្នកចង់នៅតែម្នាក់ឯង មិនមែនមានន័យថាគាត់ឈប់ស្រឡាញ់អ្នក ឬលែងព្រួយបារម្ភពីអ្នកទៀតឡើយ។ គាត់គ្រាន់តែចង់បានសេរីភាពខ្លះសម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។

៦/ បង្កើតឱកាសពិសេសសម្រាប់ដៃគូ
ដោយសារតែភាពមមាញឹកជាមួយនឹងការងារ អាចធ្វើឲ្យអ្នកភ្លេចរឿងផ្ទាល់ខ្លួនក៏ថាបាន។ ហេតុនេះ អ្នកត្រូវចេះបង្កើតពេលវេលាជាមួយគ្នា ដោយចេញទៅដើរលេងនៅខាងក្រៅ និងបង្ហាញក្តីស្រឡាញ់របស់អ្នកចំពោះដៃគូ។

៧/ ត្រូវចេះរៀនសូត្របន្ថែម
ប្រសិនបើគូស្នេហ៍របស់អ្នកចូលចិត្តចម្អិនម្ហូប អ្នកត្រូវចេះផ្តល់ការភ្ញាក់ផ្អើលដោយរៀនធ្វើម្ហូបដែលគេចូលចិត្ត ហើយធ្វើសម្រាប់គេនៅថ្ងៃពិសេសណាមួយ។

ខាងលើនេះ គឺជាតិចនិចដែលធ្វើឲ្យស្នេហារបស់អ្នកគង់វង្សជារៀងដរាប ប៉ុន្តែរឿងសំខាន់សម្រាប់សេចក្តីស្នេហា គឺត្រូវចេះផ្តល់ក្តីស្រឡាញ់ចេញពីបេះដូងដល់គ្នាទៅវិញទៅមក៕

ប្រភព http://babyandmom.asia/others/2017-03/83

Facebook Comments