ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពន្យារកំណើត ដែលស្រ្តីគ្រប់រូបមិនធ្លាប់ដឹង

ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពន្យារកំណើត ដែលស្រ្តីគ្រប់រូបមិនធ្លាប់ដឹង

ទោះបីជាថ្នាំពន្យាកំណើតជាជម្រើសដ៏ល្អបំផុតសម្រាប់គូស្នេហ៍ដែលមិនទាន់ចង់បានកូនក៏ដោយ ប៉ុន្តែមនុស្សមួយភាគធំមិនទាន់ដឹងពីផលប៉ះពាល់របស់វានៅឡើយ។
បើយោងតាមការស្រាវជ្រាវបានបង្ហាញឲ្យដឹងថា ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតអាចធ្វើឲ្យស្ត្រីមានបញ្ហាឡើងទម្ងន់ អស់កម្លាំង កើតជំងឺធ្លាក់ទឹកចិត្ត ក្អួតចង្អោរ ។ល។ ក្រៅពីនេះ នៅមានផលអាក្រក់មួយចំនួនទៀត ដែលស្រីៗគួរតែស្វែងយល់ឲ្យបានច្បាស់។

កំណកឈាមក្នុងរាងកាយ៖ ការកកឈាមនៅក្នុងរាងកាយ គឺជាផលប៉ះពាល់មិនប្រក្រតីមួយនៃការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតរយៈពេលយូរ ជាពិសេសប្រសិនបើស្ត្រីទាំងនោះមានទម្លាប់ជក់បារី ឬលើសទ្ងន់ គឺកាន់តែជួបទុក្ខលំបាក់ធ្ងន់ធ្ងរ។

ប៉ះពាល់ដល់ភ្នែក៖ ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតរយៈពេលយូរ អាចបង្កមានគ្រោះថ្នាក់ដល់ភ្នែក ដូចជា ភ្នែកស្ងួត រមាស់ ព្រិលមើលមិនច្បាស់ ហើយរាងកាយអាចខ្សោះជាតិទឹកថែមទៀត។

ឆ្លងមេរោគ៖ វាគ្មានសុវត្ថិភាពនោះទេ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើតទៀងទាត់ ព្រោះវាអាចបណ្តោយឲ្យអ័រម៉ូនក្នុងរាងកាយមានការប្រែប្រួល ហើយបង្កឲ្យទ្វារមាសស្ងួត និងឆ្លងមេរោគផ្សិត។

ឈឺក្បាលប្រកាំង៖ បើតាមការស្រាវជ្រាវមួយបានរកឃើញថា ការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត អាចបណ្តោលឲ្យស្ត្រីមួយចំនួនមានអាការៈឈឺក្បាលប្រកាំង រួមទាំងផលប៉ះពាល់តូចតាចមួយចំនួនទៀតផងដែរ។

ឈឺចាប់ពេលរួមភេទ៖ ការឈឺចាប់ក្នុងពេលរួមភេទ គឺជាផលប៉ះពាល់មួយទៀត នៃការប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត។ នេះក៏ដោយសារតែថ្នាំ ធ្វើឲ្យមានការឈឺចាប់អាងត្រគាក និងទ្វារមាសស្ងួត។

លែងមានចំណង់ផ្លូវភេទ៖ សូមចង់ចាំថា ជាតិដែកមាននៅក្នុងថ្នាំគ្រាប់ពន្យារកំណើត ក៏អាចបណ្តោលឲ្យស្ត្រីបាត់បង់ចំណង់ផ្លូវភេទដែរ។ ដូច្នេះអ្នកគួរតែគិតឡើងវិញ ព្រោះមានវិធីពន្យារកំណើតច្រើនបែបណាស់ ដែលអ្នកអាចជ្រើសរើសបាន៕

Facebook Comments