ពិនិត្យសុខភាពដោយឥតគិតថ្លៃ! អេ អាយ អេ ខេមបូឌា “AIA Care – ខ្ញុំដឹង”

អេ អាយ អេ ខេមបូឌា នឹងចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង”៖ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ សម្រាប់អ្នកទាំងអស់គ្នា

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ – អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ” ខេមបូឌា) នឹងចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង” ដែលអនុញ្ញាតឲ្យសាធារណៈជនទទួលបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ដើម្បីរួមចំណែកជួយឲ្យប្រជាពលរដ្ឋមានការរស់នៅកាន់តែយូរអង្វែង មានសុខភាពល្អ និងមានជីវិតកាន់តែប្រសើរ អេ អាយ អេ ខេមបូឌា នឹងរួមសហការគ្នាជាមួយនឹងមន្ទីរពេទ្យ សង់ត្រាល់ ចាប់ផ្តើមយុទ្ធនាការ “AIA Care – ខ្ញុំដឹង” ដែលផ្តល់ការពិនិត្យសុខភាពជូនដល់សាធារណៈជនដោយឥតគិតថ្លៃ។ យុទ្ធនាការនេះ មានគោលបំណងជួយប្រជាពលរដ្ឋកម្ពុជាឲ្យបានដឹងកាន់តែច្បាស់អំពីសុខភាពផ្ទាល់ខ្លួន ដើម្បីការពារការវិវត្តជំងឺធ្ងន់ធ្ងរ។ ការយល់ដឹងនេះ មានសារៈសំខាន់ចំពោះសុខមាលភាពរបស់ពួកគាត់ និងអាចជួយជម្រុញឲ្យពួកគាត់ចាប់ផ្តើមធ្វើសកម្មភាពសមស្រមដើម្បីការពារសុខភាពរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

ការពិនិត្យសុខភាពជាសាធារណៈដោយឥតគិតថ្លៃក្នុងយុទ្ធនាការនេះ នឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ ខែមិថុនា ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០ល្ងាច ដោយមានរូបសំគាល់ដូចខាងក្រោម។ អ្នកឯកទេសវេជ្ជសាស្ត្រ ព្រមទាំង ឧបករណ៍ទំនើបមកពីមន្ទីរពេទ្យ សង់ត្រាល់ នឹងត្រៀមខ្លួនផ្តល់ជូននូវការពិនិត្យសុខភាពមួយចំនួន រួមមានការពិនិត្យទំងន់ និងកំពស់ សញ្ញាជីវិតសំខាន់ៗ កំហាប់ឆ្អឹង និងមានការពិនិត្យឈាមមើលកម្រិតជាតិស្ករ (Glycemia Rapid Test) ជាតិខ្លាញ់Triglycerides ជាតិខ្លាញ់Total Cholesterol ជាតិខ្លាញ់HDL (HDL Cholesterol) អង់ស៊ីមTransaminase និងមេរោគរលាកថ្លើមប្រភេទB (HBsAg)។ ការពិនិត្យទាំងនេះ ផ្តល់ជាសូចនាករសំខាន់ៗបញ្ជាក់អំពីស្ថានភាពបេះដូង ថ្លើម សសៃឈាមខួរក្បាល ក្រលៀន និងស្ថានភាពសុខភាពទូទៅ។ របាយការណ៍វេជ្ជសាស្ត្រ ព្រមទាំងការពិគ្រោះប្រកបដោយជំនាញអំពីលទ្ធផលនៃការពិនិត្យទាំងនោះ នឹងមានផ្តល់ជូននៅនឹងទីតាំងផ្ទាល់។

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងជីវិតបែបថ្មី។ យើងចង់ជួយប្រជាពលរដ្ឋកម្ពុជាការពារខ្លួនពីជំងឺធ្ងន់ធ្ងរ មុនពេលវាជះឥទ្ធិពលលើក្រុមគ្រួសាររបស់គាត់។ការធ្វើដូច្នោះបាន គឺត្រូវចាប់ផ្តើមពីការយល់ដឹង។ យើងជឿងជាក់យ៉ាងមុតមាំថា ការពិនិត្យសុខភាពទាំងនេះ នឹងជួយពលរដ្ឋខ្មែរ ឲ្យទទួលបានការយល់ដឹងបន្ថែមអំពីសុខភាពរបស់ខ្លួន ដើម្បីអាចធ្វើសកម្មភាពចាំបាច់សម្រាប់ខ្លួនឯង និងមនុស្សជាទីស្រឡាញ់។”

យុទ្ធនាការ “AIA Care – ខ្ញុំដឹង” នៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ នឹងរៀបចំការហាត់ Yoga និងការរាំ Zumba នៅពេលព្រឹក និងពេលល្ងាច ដែលសាធារណៈជនអាចចូលរួមដោយសេរី។ ព័ត៌មានបន្ថែមអំពីការពិនិត្យសុខភាពបន្តបន្ទាប់នៃយុទ្ធនាការនេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា នោះតែម្តង។

ប្រភព https://www.khmerload.com/news/62734

Facebook Comments