បើធ្វើ 5យ៉ាងនេះបាន ប្រុសៗស្រឡាញ់អ្នកដកចិត្តមិនរួចឡើយ

បើធ្វើ 5យ៉ាងនេះបាន ប្រុសៗស្រឡាញ់អ្នកដកចិត្តមិនរួចឡើយ

លោកស្រី Garay Neuman ដែលជាអ្នកជំនាញខាងចិត្តសាស្ត្រ និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូប បានថ្លែងថា វិធីបង្កើតភាពស្អិតរមួតជាមួយនឹងដៃគូស្នេហា គ្មានអ្វីពិបាកឡើយ។ ជាពិសេសមនុស្សស្រីអាចធ្វើឲ្យប្រុសស្រឡាញ់អ្នកកាន់តែខ្លាំង ហើយដកចិត្តមិនរួច ប្រសិនបើពួកគេអាចធ្វើសកម្មភាពទាំង 5ចំណុចនេះបាន។

១/ ត្របាញ់ក្រសែភ្នែកទៅរកគាត់
ការសម្លឹងមើលគ្នាពីចម្ងាយដោយប្រើក្រសែភ្នែកទន់ភ្លន់ អ្នកបង្ហាញថា អ្នកពិតជាចាប់អារម្មណ៍ជាមួយនឹងគាត់ខ្លាំងណាស់។ នេះហើយ ជាវិធីដែលធ្វើឲ្យអ្នកទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នាកាន់តែឆាប់។ ចំពោះអ្នកដែលមានស្នេហា បានសារភាពថា គ្រប់សកម្មភាពទាំងអស់ពួកគេបានលួចសម្លឹងមើលគ្នា ៧៥ភាគរយ ដូច្នេះ ប្រសិនបើអ្នកចាប់អារម្មណ៍លើបុរសណាម្នាក់ ត្រូវព្យាយាមសម្លឹងមើលគាត់ឲ្យបានច្រើនជាង២ដងពេលជួបគ្នា។

២/ ពូកែស្តាប់ និងចងចាំ

អ្នកជំនាញជាច្រើនរូបមកនៅសាកលវិទ្យាល័យ Nevada និង Washington បានរកឃើញថា មនុស្សដែលអាចក្លាយទៅជាគូស្នេហ៍បាន លុះត្រាតែពួកគេចេះស្តាប់ និងចងចាំសំដីរបស់ភាគីដែលបាននិយាយ។ អ្នកជំនាញបាននិយាយថា អ្នកគួរបន្តការសួរសំនួរទៅគាត់ តែមិនមែនសួរទាក់ទងអំពីខ្លួនអ្នកទាំងអស់ឡើយ។ ត្រូវចេះឆក់យកឱកាសនេះ ដើម្បីស្វែងយល់ពីចិត្តបុរសដែលអ្នកស្រឡាញ់ឲ្យបាន។

៣/ ឲ្យគាត់ជាអ្នកឈ្នេះ
អ្នកជំនាញបានផ្តល់អនុសាសន៍ថា អ្នកត្រូវចេះយល់ពីកាលៈទេសៈ ដូចជារឿងមួយចំនួនអ្នកមិនត្រូវតតាំងចង់យកឈ្នេះចាញ់ជាមួយនឹងគាត់ឡើយ។ មិនមែនមានន័យថា អ្នកត្រូវទ្រគាត់នោះទេ គឺចង់បញ្ជាក់ពីទឹកចិត្តស្លូតបូតដែលអ្នកមានចំពោះគាត់តែប៉ុណ្ណោះ។

៤/ ត្រូវចេះផ្តល់ស្នាមញញឹមដល់គាត់

ភាពគរោះគរើយមិនមែនជាអ្វីដែលប្រុសៗគ្នាចង់បាននោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអាចរក្សាស្នាមញញឹមខ្លួនឯងបាន ហើយមានសំដីទន់ភ្លន់ គាត់ច្បាស់ជានឹកនាដល់អ្នករាល់ថ្ងៃ។

៥/ ឧស្សាហ៍ប៉ះពាល់គាត់ឲ្យបានច្រើន
ការប៉ះគាត់តាមរយៈដៃ ឬរបបផ្សេងៗ អាចជួយឲ្យអ្នកទាំង២កាន់តែស្និតស្នាលនឹងគ្នា ហើយទីបំផុតក្តីស្រឡាញ់របស់គាត់ចំពោះអ្នកនឹងមានកាន់តែខ្លាំងដែរ។ ប៉ុន្តែ អ្វីដែលជាឧបសគ្គនោះ គឺគ្រប់កាយវិកាដែលអ្នកធ្វើ ត្រូវតែឲ្យគាត់យល់ពីគោលបំណងរបស់អ្នក៕

ប្រភព http://babyandmom.asia/others/2017-03/115

Facebook Comments