Selena Gomez កំពុង​បង្ហាញ​ឲ្យ​ពិភពលោក​ដឹង​ថា The Weeknd ជា​បុរសពិត​ក្នុង​ក្តីស្រមៃ

Selena Gomez តារាចម្រៀងស្រីវ័យក្មេង ដែលកំពុងធ្វើឲ្យពិភពលោកមើលឃើញថា នាងពិតជាមានសុភមង្គលណាស់នៅពេលនេះ បន្ទាប់ពីសាងទំនាក់ទំនងជាមួយគូស្នេហ៍ The Weeknd ឈ្មោះពិតហៅថា Abel Tesfaye ។

មិនដូចកាលនៅជាមួយតារាប្រុសសម្បូររឿងអាស្រូវស្នេហ៍ Justin Bieber ឡើយ Selena បានស្វែងរកស្នេហាពិតហើយ ដែលធ្វើឲ្យជីវិតនាងពោរពេញទៅដោយសេចក្តីសុខ ព្រោះតែThe Weeknd ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅ មិនធ្លាប់មានពីមុនមក ធ្វើឲ្យតារាស្រីរូបនេះ មានមោទនភាពចំពោះរូបគេណាស់។

Selena មានជំនឿចិត្តយ៉ាងមុតមាំចំពោះស្នេហាមួយនេះ និង អរគុណដល់បុរសជាគូស្នេហ៍ដែលធ្វើឲ្យនាងរស់នៅជាមួយនឹងអារម្មណ៍កក់ក្តៅដែលគិតថានៅក្បែររូបគេជីវិតនាងពិតជាមានសុវត្ថិភាព។

កាលពីថ្ងៃទី៦ មិថុនា កន្លងទៅនេះ Selena បានចំណាយពេលទទួលទានអាហារល្ងាច យ៉ាងរ៉ូមែនទិកជាមួយ The Weeknd ក្នុងថ្ងៃដែលគេសម្តែងខនសឺតនៅឯក្រុងញូវយ៉កផងដែរ ដោយនាងស្លៀកឈុតខ្មៅដ៏សិចស៊ី មើលទៅឲ្យសក្តិសមបំផុតជាមួយគូស្នេហ៍ ហើយអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមដាក់គ្នា នៅមុខភ្នែកមហាជនទៀតផង។

Selena និង The Weeknd ត្រូវបានអ្នកគាំទ្រចាត់ទុកថា ពួកគេប្រៀបបាននឹងប្តីប្រពន្ធទៅហើយ ទោះបីមិនទាន់រៀបការ ប៉ុន្តែអ្នកទាំងពីរតែងចំណាយពេលស្នាក់នៅជាមួយគ្នា ហើយតារាស្រីរូបនេះចង់ក្លាយជាស្ត្រីមេផ្ទះ ដើម្បីចំអិនអាហារឲ្យបុរសគូស្នេហ៍ ទទួលទានថែមទៀតផង ជាពិសេសនាងតែងទៅកន្លែងណា ដែលមាន The Weeknd ទៅសម្តែងសឹងតែមិនឃ្លាតគ្នាម្តងណាឡើយ៕

ប្រភព http://www.khmertalking.com/kt-international-news/17898

Facebook Comments