វិធីសាស្ត្រ ដែល​ជួយ​អ្នក​ ឲ្យ​គេង​លក់​បានលឿន

ពួកយើងមួយចំនួនឆ្លងកាត់វេលារវល់ធ្វើនេះ ធ្វើនោះ ថ្ងៃត្រង់ ហើយពុំសូវបានគិតអំពីការគេង រហូតដល់ម៉ោងទើបទៅគេងតែម្តង។ មួយចំនួនមានបញ្ហាក្នុងការគេងឲ្យបានលក់លឿន មួយចំនួនទៀតមានអារម្មណ៍ថា ឈឺក្បាលនៅពេលគេងនៅលើខ្នើយ ពោលគឺទំរាំគេងលក់ត្រូវប្រើវេលាមួយស្របក់ធំ ត្រឡប់ទៅនេះត្រឡប់ទៅនោះ។

ដើម្បីឲ្យអ្នកគេងបានល្អ និងលឿន អ្នកត្រូវរៀបចំខ្លួន  និងចូលគេងតាមទំលាប់ឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាជំនួយខ្លះ ដែលអាចជួយឲ្យអ្នកគេងលក់បានលឿន៖

– ចំណាយពេលធ្វើលំហាត់ប្រាណពេលព្រឹកព្រលឹម ឬក៍ពេលល្ងាច ព្រោះការធ្វើលំហាត់ប្រាណបង្ហាញថា វាអាចជួយបំបាត់ការឈឺចាប់នៅក្នុងរាងកាយបាន ហើយក្នុងនោះក៍មានការបំបាត់ការគេងមិនលក់ដែរ។ ការចំណាយពេលពី ២០ ទៅ ៣០នាទី ហាត់កីឡាជារៀងរាល់ថ្ងៃ ពិតជាអាចបំបាត់កង្វល់ការគេងមិនលក់បាន។

– គ្រប់គ្រងភាពតានតឹងពីព្រោះវាអាចកំចាត់ភាពលំបាកចិត្ត និងការគិតមមៃបាន ដែលមានក្នុងខ្លួនរបស់អ្នក។ ដើម្បីកាត់បន្ថយភាពតានតឹង អ្នកអាចចេញដើរលំហែខួរក្បាលនៅខាងក្រៅម្នាក់ឯង ឬជាក្រុម ស្តាប់ចំរៀង គូរគំនូរ មើលទូរទស្សន៍ និងធ្វើអ្វីៗជាច្រើនទៀត ដែលអ្នកចូលចិត្តធ្វើ។

– គេងពេលថ្ងៃប្រសិនជាអ្នកត្រូវការវា។  ការគេងពេលថ្ងៃមួយស្របក់អាចផ្តល់កំលាំង ធ្វើឲ្យខួរក្បាលស្រឡះ សំរាប់ធ្វើអ្វីនៅពេលរសៀល និងល្ងាច ប៉ុន្តៃត្រូវប្រាកដថា អ្នកគេងមិនឲ្យលើសរយៈពេល ៣០នាទី។ ធ្វើដូច្នេះវានឹងមិនអាចប៉ះពាល់ ដល់ការគេងពេលយប់របស់អ្នកនោះទេ

– ញាំអាហារដែលផ្តល់សុខភាពល្អ និងមានទំលាប់ល្អក្នុងការញាំ។ មនុស្សមួយចំនួនចូលចិត្តញាំអាហារពេលល្ងាចច្រើន ហើយសំរាប់អ្នកវិញគួរតែញាំឲ្យមានទំលាប់ល្អ គឺញាំកុំឲ្យតិចពេក ឬក៍ច្រើនជ្រុល។ ការញាំអាហារនេះដែរ អ្នកគួរតែញាំឲ្យបានពីរម៉ោងមុនពេលចូលគេង ពីព្រោះការធ្វើបែបនេះ វានឹងមិនប៉ះពាល់ដល់ការរំលាយអាហារ និងការគេងរបស់អ្នក។ ជាងនេះទៅទៀត ដើម្បីគេងឲ្យបានលក់ស្រួល និងលឿន អ្នកគួរចៀងវាងញ៉ាំកាហ្វេ និងជាតិស្រវឹងជាដើម។

– បង្កើតទំលាប់គេងដោយធ្វើការរៀបចំខ្លួនមុនពេលគេង ចូលគេងនិងភ្នាក់ឡើងឲ្យបានទៀងពេល ពីព្រោះវាអាចជួយឲ្យអ្នកឆាប់គេងលក់ និងគេងលក់បានយូរ។ បិទភ្លើងក្នុងបន្ទប់គេង និងរក្សាសីតុណ្ហភាពក្នុងបន្ទប់កុំឲ្យក្តៅ។

– ចេញក្រៅយកពន្លឺពេលព្រឹក អាចឲ្យកោសិកាក្នុងខ្លួនអ្នកភ្ញាក់ និងធ្វើការទៀងទាត់។ ពន្លឺព្រះអាទិត្យចន្លោះពេលព្រឹករហូតដល់ម៉ោង ៨ព្រឹក៕

 

ប្រភព http://www.khmertalking.com/kt-health/kt-health-general/16838

Facebook Comments