SUGAR S9 មកដល់ប្រទេសកម្ពុជា កំពុងធ្វើឲ្យទីផ្សារស្មាតហ្វូនកក្រើក

អស់រយៈពេលជាច្រើនខែមកហើយ ដែលអតិថិជនរបស់ក្រុមហ៊ុន SUGAR ទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវស្មាតហ្វូនជំនាន់ថ្មី សមត្ថភាពកាន់តែខ្លាំង មុខងារ និងការរចនារឹតតែទាក់ទាញ មិនទិញ មិនបាន នោះគឺ SUGAR S9 ឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ។

វត្តមានរបស់ SUGAR S9 មកដល់កម្ពុជាកាលពីថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៧។ គ្រាន់តែមកដល់ភ្លាម ផេករបស់ SUGAR PHONE CAMBODIA បានធ្វើការបង្ហាញនូវរូបរាងដ៏ស្រស់ឆើតឆាយភ្លាមផងដែរ ព្រមជាមួយនឹងតម្លៃដែលរឹតតែពិសេសមិនគួរឲ្យជឿ គឺត្រឹមតែ 299 ដុល្លាតែប៉ុណ្ណោះ និងមាន 2 ពណ៌សម្រាប់ជ្រើសរើស ដូចជាពណ៌ខ្មៅនិងពណ៌ផ្កាឈូក។

លើសពីនេះផងដែរ ក្រុមហ៊ុនបានធ្វើការបន្ថែមជូននូវកាដូ Power Bank ទំហំ 20000 mAh និងអាវយឺតដ៏ស្រស់ស្អាតពី SUGAR ដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់របស់ SUGAR PHONE CAMBODIA។ លក្ខណៈពិសេសដែលធ្វើឲ្យ SUGAR មានភាពល្បីល្បាញខ្លាំង គឺដោយសារតែរូបរាងដែលល្អស្តើងផ្តាច់គេ និងកម្រិតភាពច្បាស់នៃរូបភាពដោយសារតែកម្រិតភិចសែលខ្ពស់ ជាពិសេស SUGAR S9 នេះតែម្តង។ ចំណែកឯកាមេរ៉ារបស់ SUGAR S9 គឺមានសមត្ថភាពមិនធម្មតា ដែលអាចប្រៀបធៀបទៅនឹងកាមេរ៉ាអាជីពផងបាន។

ដោយឡែក នៅខែមិថុនា ក្នុងឆមាសទី 2 សម្រាប់ឆ្នាំ 2017 ខាងមុខនេះ ក្រុមហ៊ុន SUGAR ប្រចាំទីក្រុង ហុងកុង មានគម្រោងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹង BARBIE របស់តៃវ៉ាន់សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំដែលមានឈ្មោះថា BARBIE RUN ដែលជាការផ្សព្វផ្សាយទៅលើអំណាច និងឥទ្ធិពលនៃពណ៌ផ្កាឈូកនៅលើទីផ្សារប្រកួតប្រជែងផងដែរ។

Facebook Comments