ស្ត្រីទទួលទានផ្អែមច្រើនពេកអាចប្រឈម​​នឹងជំងឺមហារីកបេះដូង

យោងតាមការបង្ហើបឱ្យដឹងពីសមាគមរោគបេះដូងនៅសហរដ្ឋអាមេរិក ដោយមានលោកសាស្ត្រាចារ្យ គ្រីស្ទីនសេយ៍ បានធ្វើការពិសោធន៍ទៅលើស្ត្រីចំនួន៤១៦៦នាក់នោះបានរកឃើញថា ស្ត្រីដែលទទួលទានភេសជ្ជៈមាន រសជាតិផ្អែមច្រើន ទោះបីជាប្រភេទណាក៏ដោយ ក្នុងមួយថ្ងៃពីរកែវ គឺប្រឈមជាមួយនឹងការកើនឡើងនៃកម្រិត ទ្រីគ្លីសឺរីក ខ្ពស់ជាងស្ត្រីធម្មតា រហូតដល់៤ដងឯណោះ ។

ទ្រីគ្លីសឺរីកនេះឯង ដែលជាដើមចមដ៏សំខាន់បង្កឱ្យកើតមានរោគបេះដូង និងរោគទឹកនោមផ្អែម ទោះបីវាមិនបង្ហាញសញ្ញាណកើនឡើងនៃ ទម្ងន់ខ្លួន ឬករណីខ្លះអាចត្រឹមតែសង្កេតឃើញថា មានសាច់ក្បាលពោះដុះឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ។

ដូច្នេះស្ត្រីដែលបរិភោគផ្អែមជា ពិសេសទឹកសេរ៉ូ គឺមានឱកាសប្រឈមនឹងរោគបេះដូង និងរោគទឹកនោមផ្អែមខ្ពស់ជាងអ្នកមិន បានទទួលទានរសជាតិផ្អែម ។ ដើម្បីចៀសវាងឱ្យបាននូវអាការរោគដ៏សាហាវខាងលើនេះ សុភាពស្ត្រីទាំងឡាយ គួរចៀសចេញឱ្យឆ្ងាយពីភេសជ្ជៈ ប្រភេទផ្អែមទាំងអស់នោះ៕

ប្រភព  http://www.healthcambodia.org/posts/9875

Facebook Comments