ឱក សុគន្ធកញ្ញា ហ៊ានបង្ហោះរូបស្និទ្ធស្នាលជាមួយគូស្នេហ៍ ក្នុងហ្វេសប៊ុកហើយ

ភ្នំពេញ៖ ផ្ទុះដំណឹងយ៉ាងក្តៅ កាលមួយរយៈមុននេះ ទាក់ទងទៅនឹង កំពូលតារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យស្ងាត់ៗ ជាមួយប្អូនប្រុសថៅកែផលិតហង្សមាស ព្រមទាំងលេចឮដំណឹងថា អ្នកទាំងគ្រោងនឹងចូលរោងមង្គលការជាមួយគ្នា នៅក្នុងឆ្នាំ២០១៨នេះថែមទៀតផង។

យ៉ាងណាមិញ បើទោះបីជាដំណឹងនេះ សាមីខ្លួនមិនបានចេញមុខបដិសេធឬក៏ទទួលស្គាល់ យ៉ាងណាក្តី ប៉ុន្តែរាល់សកម្មភាពរបស់អ្នកទាំងពីរក៏អាចបញ្ជាក់បានយ៉ាងច្បាស់។ ជាការពិតណាស់ អ្នកគាំទ្រតែសង្កេតឃើញ តារាស្រី ឱក សុគន្ធកញ្ញា និងប្អូនប្រុសកម្លោះរបស់ថៅកែ ហង្សមាស តែងតែបណ្តើរគ្នាយ៉ាងត្រសង មិនថាពេលទៅដើរកម្សាន្តញុំាអាហារពេលល្ងាច ជាលក្ខណៈផ្ទាល់ខ្លួន ឬក៏ចូលរួមកម្មវិធីនានាក៏ដោយ។

ជាក់ស្តែង ពាក្យចចាមអារ៉ាមកាន់តែស្រាយឲ្យកាន់តែច្បាស់ ដោយម្សិលមិញនេះ សាមីខ្លួនផ្ទាល់ នោះគឺតារាស្រី ឱក សុគន្ធកញ្ញា បានបង្ហោះរូបគូជាមួយនឹងគូស្នេហ៍ដោយផ្ទាល់ ខណៈចូលរួមក្នុងពិធីមង្គលការមួយ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងតែម្តង។ ហើយនេះក៏ជាលើកទីមួយដែរ ដែលតារាស្រីរូបនេះ ហ៊ានបង្ហោះរូបជាមួយគូស្នេហ៍ក្រោយផ្ទុះព័ត៌មានកក្រើក។

មិនយ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏កំពុងរង់ចាំស្តាប់ដំណឹងរបស់អ្នកទាំងពីរ សង្ឃឹមថានឹងបានឮក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ឱក សុគន្ធកញ្ញា ឈរជិតប្អូនប្រុសថៅកែផលិតហង្សមាសដែលស្លៀកឈុតខ្មៅ

ឱក សុគន្ធកញ្ញា បង្ហោះរូបជាមួយគូស្នេហ៍

ឱក សុគន្ធកញ្ញា និងគូស្នេហ៍អង្គុយជិតគ្នា

ឱក សុគន្ធកញ្ញា និងគូស្នេហ៍អង្គុយជិតគ្នា

ឱក សុគន្ធកញ្ញា និងគូស្នេហ៍ កាលពីថ្ងៃខួបកំណើតនាង

ឱក សុគន្ធកញ្ញា និងគូស្នេហ៍ កាលពីថ្ងៃខួបកំណើតនាង

ឱក សុគន្ធកញ្ញា និងគូស្នេហ៍ កាលពីថ្ងៃខួបកំណើតនាង

ឱក សុគន្ធកញ្ញា និងគូស្នេហ៍ កាលពីថ្ងៃខួបកំណើតនាង

ប្រភព https://www.khmerload.com/news/75090

Facebook Comments