ក្រុមហ៊ុន​ Huawei ​នឹងធ្វើ​ការដាក់​បង្ហាញ ​Smartphone ប្រភេទ​ថ្មី​ ​ជាមួយនឹង ​RAM 4GB

អ្វីដែល​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​កាន់តែ​ខ្លាំង​នោះ ​គឺ​ក្រុមហ៊ុន​ Huawei​ បាន​បង្កើត​នៅ​ទូរស័ព្ទ​សេ​រ៊ី​ថ្មី​Huawei P10 និង​Huawei P10 Plus​។ សម្រាប់​តម្លៃ​នៃ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ប្រភេទ​នេះ​គឺ​នឹងដាក់​បង្ហាញ​នៅ​​ថ្ងៃទី​26 ខែកុម្ភៈ នៅក្នុង​ MWC​។ ចំពោះលក្ខណៈ ពិសេស ​ជាច្រើន​ទៀត​នោះ​នឹង​ត្រូវបាន​គេ​បង្ហាញ​នៅលើ​ GeekBench​។

ស្មា​ត​ហ្វូ​ន​Huawei P10​នេះ ​គឺមាន​ RAM 4GB ដែល​រួម​ជាមួយនឹង​ប្រព័ន្ធ​ Android
7 Nougat សេ​រ៊ី​ចុងក្រោយ​គេ​បង្អស់​។ លក្ខណៈពិសេស​មួយទៀត​នេះ​គឺ​ស្មា​ត​ហ្វូ​ន​Huawei P10​នេះ​មាន​​អេក្រង់​5.2​អ៊ី​ញ​ FullHD អង្គ​ចងចាំ 64GB ហើយ​មាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​ 12MP នៅ​ខាងក្រោយ និង​មា​​ន​កាមេរ៉ា​សម្រាប់​ថត​ Selfie នេះ​គឺ​8MP​ផងដែរ​។​

– See more at: http://www.cen.com.kh/world/04125041#sthash.mzEOxfcG.dpuf

Facebook Comments