ក្តៅៗ! កក្រើកពេញហ្វេសប៊ុក! គណនីហ្វេសប៊ុកបុរសម្នាក់បានបង្ហោះសារ បង្ខូចកិត្តិយសថា ធ្លាប់គេងជាមួយ កញ្ញា អ៊ីវ៉ា និង លីអ៊ីវ៉ា ធីណា

ភ្នំពេញ៖ ក្តៅៗថ្មីៗល្បីពេញបណ្តាញសង្គមហ្វេសប៊ុកទៀតហើយ ដោយសារតែមានគណនីហ្វេសប៊ុករបស់ បុរសម្នាក់បានបង្ហោះសារពាក្យសម្តីបរិហាកេរ បង្ខូចកិត្តិយស ចំពោះ តារាចម្រៀងស្រីល្បីឈ្មោះ ពីររូប គឺ កញ្ញា អ៊ីវ៉ា និង កញ្ញា លីអ៊ីវ៉ា​ធីណា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

បើតាមប្រភពពីគណនីហ្វេសប៊ុក របស់បុរសម្នាក់ដែលមានឈ្មោះថា ឆៃ ណាតូបានសរសេរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា«4141 ខ្ញុំបាទឈ្មោះ ឆៃណាតូ សុំជុំរាបទៅដល់បងៗនៅក្នុងសង្គមហ្វេសបុកទាំងអស់ជុំរាបអោយដឹងថា ដារាទាំងពីនាក់នេះ កញ្ញាអីវា នឹង កញ្ញាធីណា គឺជាស្រីលួចលាក់របស់ខ្ញុំបាទ ខ្ញុំបាន សីុស៊ីន បានខ្លួននាង បានចុយនាងអស់ហើយបាត នៅមានដារាជាច្រើនទៀតដែលខ្ញុំបានស៊ី ថ្ងៃនេះបង្ហាញតែពិននឹងបានហើយ4141»។

ភ្លាមៗនោះដែរ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុករូបនេះបានបង្ហោះនូវពាក្យសម្តីទាំងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ធ្វើឲ្យបងប្អូនដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ​ជាពិសេសបងប្អូនដែលចូលចិត្តនិងតែងតែគាំទ្រតារាចម្រៀងស្រីទាំងពីររូបនេះមានប្រតិកម្ម និងខឹងច្រលោតយ៉ាងខ្លាំងទៅលើបុរសរូបនោះ។ក្នុងនោះដែរគេក៏បានឃើញ តារាចម្រៀង លោក ម៉ៃ សុគន្ធ ក៏បានប្រតិកម្មយ៉ាងខ្លាំងទៅលើពាក្យសម្តីរបស់បុរសម្នាក់នេះ ជំនួសតារាស្រីទាំងពីរនាក់នេះផងដែរ ក្នុងនាមជាអ្នកសិល្បៈដូចគ្នា។

ប្រភព khmersuper.com

Facebook Comments