ចំណងដៃ​ថ្មី​​របស់​លោក ព្រាប សុវត្ថិ មាន​ចំណងជើង​ថា «គូស្នេហ៍កម្សត់» ពិតជា​​ពីរោះ និង​មាន​អត្ថន័យ​ណាស់ ធ្វើ​ឲ្យ​អ្នកស្ដាប់ ស្ទើរ​ទប់​ទឹកភ្នែក​មិនជាប់ (Video Inside)

(ភ្នំពេញ)៖ បន្ទាប់ពីចម្រៀងជាច្រើនបទ របស់ផលិតកម្មងហង្សមាស បានចេញជាបន្តបន្ទាប់ ដោយមានការគាំទ្រពីទស្សនិកជនជាច្រើននោះ ពេលនេះដល់វេនលោក ព្រាប សុវត្ថិ បញ្ចេញស្នាដៃសំនៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «គូស្នេហ៍កម្សត់»។ បទនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន លង់លក់នឹងអត្ថន័យ សំនៀងយ៉ាងស្រទន់ មានទឹកដមរបស់លោក ព្រាប សុវត្ថិ ដែលអ្នកខ្លះពេលស្តាប់ហើយ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដោយសារតែបទនេះ ជាប្រភេទចម្រៀងបែបស្នេហាកម្សត់
ដោយលាយឡំជាមួយរឿងរ៉ាវគ្រួសារ ទៀតផង។

«គូស្នេហ៍កម្សត់» ដែលច្រៀងដោយលោក ព្រាប សុវត្ថិ គឺជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយ ឡាំ ប៊ុនធី, និពន្ធបទភ្លេង និងសម្រួលតន្ត្រី មាស សុគន្ធ និង ដឹកនាំសម្ដែងដោយ ជួន សុវណ្ណវាសនា-Chhoun Sovann Veasna។ «ការលះបង់ដោយគ្មានសេចក្ដីសុខ ដើម្បីស្នេហា ដើម្បីគ្រួសារ មិនប្រាកដថាល្អនោះទេ! សេចក្ដីសុខ អាចមានបានទាល់តែមានការស្រលាញ់» នេះគឺជាខ្លឹមសារ និងអត្ថន័យសំខាន់ ក្នុងបទចម្រៀងមួយនេះ។

គួរបញ្ជាក់ថា លោក ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងប្រុស ក៏ល្បីមួយរូប ប្រចាំផលិតកម្មហង្សមាស ដែលលោកនៅតែបន្តប្រជាប្រិយភាព បានយ៉ាងល្អ ទោះបីជាលោកមានគ្រួសារហើយក៏ដោយ អ្វីដែលសំខាន់នោះ គឺនៅតែមានទស្សនិកជនគាំទ្រជាច្រើន ទាំងចាស់ៗ និងយុវវ័យ គឺសុទ្ធតែចូលចិត្តស្នាដៃចម្រៀង របស់លោកគ្រប់គ្នា។

តោះ! កុំឲ្យខាតពេលយូរ ចង់ដឹងថាចម្រៀងមួយបទនេះ មានអត្ថន័យយ៉ាងណានោះ សូមរីករាយសន្តាប់ជាមួយ khmertalking ទាំងអស់គ្នា៖

ប្រភព http://www.khmertalking.com/kt-lifestyle/38003

Facebook Comments