អាថ៌កំបាំង ដែលនាំចិត្តឲ្យបវរកញ្ញាកម្ពុជា យស ប៉ូលីណា ទៅទស្សនាវាលពិឃាដបឹងជើងឯក ពេលដឹងរឿងពិតជារន្ធត់ចិត្ត

ក្រោយការប្រកួតបវរកញ្ញា Miss Global 2017 បានបញ្ចប់ទៅកាលពីថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១៧ បវរកញ្ញាទាំងអស់បានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយឡែកនៅតែកញ្ញា យស ប៉ូលីណា ដែលជាបវរកញ្ញាតំណាងប្រទេសកម្ពុជា នៅមិនទាន់វិលត្រឡប់ទៅផ្ទះវិញនោះឡើយ ដោយរូបកញ្ញាបានធ្វើដំណើរទៅកាន់មណ្ឌលកុមារកំព្រាផ្សេងៗ ដើម្បីសួរសុខទុក្ខក្មេងៗទាំងនោះផងដែរ។ ហើយថ្ងៃនេះដែរ កញ្ញា យស ប៉ូលីណា ក៏បានធ្វើដំណើរទៅកាន់សារមន្ទីរវាលពិឃាដបឹងជើងឯក ដើម្បីមើលប្រវត្តិសាស្ត្រខ្មែរ នៅជំនាន់របបប្រល័យពូជសាសន៍ខ្មែរក្រហម។

មូលហេតុចំបងដែលនាំចិត្ត ឲ្យកញ្ញា ប៉ូលីណា ទៅកាន់សារមន្ទីរបឹងជើងឯក នោះគឺ កាលពីប៉ុន្មានខែមុន ឪពុកមារបស់បវរកញ្ញារូបនេះ បានមកទស្សនានិងរំលឹកពីអតីតកាលដ៏ជូរចត់ នៅក្នុងសម័យខ្មែរក្រហម ហើយបានថតរូបភាពមួយចំនួន អោយនាងមើល។ កញ្ញា យស ប៉ូលីណា ក៏បានប្រាប់ក្រុមការងារខ្មែរណូតថា៖ ទិដ្ឋភាពពិត និងនៅក្នុងរូបថតគឺខុសគ្នាណាស់ ពេលដែលនាងបានឃើញដើម ចាន់គិរី ដែលជាដើមឈើពេជ្ឈឃាដប្រើ ដើម្បីបោកសំលាប់កូនក្មេង នាងមានអារម្មណ៍តក់ស្លុត និងសោកសៅបំផុត។ ក្នុងនោះដែរ ឪពុកម្តាយ របស់ ប៉ូលីណា ក៏ធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ ហើយពួកគាត់តែងតែនិទានប្រាប់ពីអតីតកាលដ៏ជូរចត់ប្រាប់នាង និងរឿងរ៉ាវឪពុកមា របស់នាងម្នាក់បានស្លាប់នៅ បឹងជើងឯកនេះ ហើយនាងក៏បានសច្ចារ្យថា ពេលមកដល់ស្រុកខ្មែរ នាងនឹងមកមើលវាលពិឃាដនេះអោយបាន៕

ប្រភព https://komsan.khmernotes.com/news/47224

Facebook Comments