សួ​ស សង​វាចា គ្មាន​សង្ឃឹមវិល​មក​ចាប់​អាជីព​ជា​ថ្មី​ទេ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​តារាចម្រៀង​លោក ​សួ​ស សង​វាចា នៅ​តែ​បន្ត​ការ​​ព្យាបាល​ជំងឺ​ធ្ងន់​របស់​លោក​នៅឡើយ ហើយ​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី​ឡើង​វិញ ។

លោក​សួ​ស សង​វាចា មាន​ជំងឺលើសឈាម បណ្តាល​ឲ្យ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ដូច្នេះ​ហើយ​លោក​មិន​អាច​ចាប់​អាជីព​ចម្រៀង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។

លោក​សួ​ស សង​វាចា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ២០១៧​ថា បច្ចុប្បន្ន​អាការ​ជំងឺ​របស់​លោក​នៅ​តែ​បន្ត​ការ​ព្យាបាល​ទៅ​តាម​វេជ្ជ​បញ្ជា​នៅឡើយ ។ បើ​ទោះបីជា​ពេល​នេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​​ពងទឹក រាជធានី​ភ្នំពេញ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ទៅ​ជួប​គ្រូពេទ្យ​តាម​កាល​កំណត់ នៅ​ពេល​ដែល​អាការ​ជំងឺ​ធ្វើទុក្ខ ម្តង​ៗ ។

លោក​សួ​ស សង​វាចា ចាប់ផ្តើម​ពើបប្រទះ​ជំងឺ​លើស​ជាតិ​ស្ករ និង​ឈាម ក្នុង​អំឡុង​ឆ្នាំ​២០១៥ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ ជំងឺ​មួយ​នេះ​ធ្វើ​ឲ្យ​លោក​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​អាជីព​ចម្រៀង ។​ជំងឺលើសឈាម​បាន​ធ្វើ​ឲ្យ​លោក​ដួល​សន្លប់ និង​ត្រូវ​ក្រុម​គ្រូ​សារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ។

បើ​ទោះបីជា​លោក​អាច​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ដោយ ប៉ុន្តែ​លោក​សួ​ស​ សង​​វាចា បាន​បាត់បង់​កាយសម្បទា​មួយ​ចំហៀង​ខ្លួន ពោល​គឺ​មិន​អាច​កម្រើក​បាន ក្នុង​ពេល​ដែល​លោក​អាច​ទៅ​ណា​បាន​លុះត្រាតែ​មាន​អ្នក​គ្រា ឬ​រទេះរុញ ។

ក្នុង​វ័យ​ជាង​៥០​ឆ្នាំ​លោក​សួ​ស សង​វាចា បាន​សម្តែង​ការ​តូចចិត្ត​ដែល​ជំងឺ​ដ៏​កាច​សាហាវ​យាយី​ដល់​អាជីព​របស់​លោក ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រភព​ចំណូល​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ ។

លោក​សួ​ស សង​វាចា និយាយ​ថា «​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​បាត់​បង់​​អាជីព​ចម្រៀង ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​កម្លាំង​សម្រាប់​បន្ត​អាជីព​មួយ​នេះ​ទៀត ។ បើ​​ទោះបីជា​ពេល​នេះ​ខ្ញុំ​អាច​និយាយ​បាន តែ​នៅ​តែ​គ្មាន​សង្ឃឹម​នឹង​បាន​វិល​មក​កាន់​ក្បាល​​មេក្រូ​ច្រៀង​បន្ត​ទៀត​ឡើយ ដោយសារ​តែ​អាការ​ជំងឺ​របស់ខ្ញុំ​គឺ​ទាមទារ​ឲ្យ​មានការ​សម្រាល​ព្យាបាល​រយៈពេល​យូរ »​។

ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​លោក​សួ​ស សង​វាចា មិន​មានកូន ឬ​សាច់​សា​លោក​ហិត​ណា​​ម្នាក់​អាច​ទទួល​បទ​ពិសោធន៍ និង​ចំណេះដឹង​ផ្នែក​ចម្រៀង​ពី​លោក​ទេ ខណៈ​ពេល​ដែល​លោក​ក៏​មិន​មាន​បំណង​ផ្ទេរ​ចំណេះដឹង​នេះ​ទៅ​អ្នក​ណា​ម្នាក់​ដែរ ។ កត្តា​នេះ​ត្រូវ​លោក​​សួ​ស សង​វាចា បញ្ជាក់​ថា ក្មេង​ៗ​យុវវ័យ​សម័យនេះ​ហាក់​ពេញ​និយម​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង ថ្មី​ៗ​បែប​ទំនើប ចំណែក​បទ​ចម្រៀង​ពី​ដើម​ហាក់​មិនសូវ​ចាប់អារម្មណ៍​ទេ ។

ហេតុនេះ​លោក​ចង់​ឲ្យ​សាច់សាលោហិត​របស់​លោក​ចាប់​យក​ការ​សិក្សា​ចំណេះ​ទូទៅ​ឲ្យ​បាន​ច្រើន​ជាង​ការ​ចាប់​យក​អាជីព​ចម្រៀង​បែប​សម័យ​ដើម​ដែល​មិនសូវ​មានការ​ពេញ​និយម និង​មិនសូវ​មាន​ទីផ្សារ​សម្រាប់​រក​ចំណូល ៕
រហូត​មក​ដល់​ពេល​នេះ​តារាចម្រៀង​លោក ​សួ​ស សង​វាចា នៅ​តែ​បន្ត​ការ​​ព្យាបាល​ជំងឺ​ធ្ងន់​របស់​លោក​នៅឡើយ ហើយ​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី​ឡើង​វិញ
រហូត​មក​ដល់​ពេល​នេះ​តារាចម្រៀង​លោក ​សួ​ស សង​វាចា នៅ​តែ​បន្ត​ការ​​ព្យាបាល​ជំងឺ​ធ្ងន់​របស់​លោក​នៅឡើយ ហើយ​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី​ឡើង​វិញ
លោក​សួ​ស សង​វាចា មាន​ជំងឺលើសឈាម បណ្តាល​ឲ្យ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ដូច្នេះ​ហើយ​លោក​មិន​អាច​ចាប់​អាជីព​ចម្រៀង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ
លោក​សួ​ស សង​វាចា មាន​ជំងឺលើសឈាម បណ្តាល​ឲ្យ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ដូច្នេះ​ហើយ​លោក​មិន​អាច​ចាប់​អាជីព​ចម្រៀង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ
រូបភាព៖ លោក សួស សងវាចា
ប្រភព : កោះសន្តិភាព

Facebook Comments