ពេលកូនប្រុស ព្រាប សុវត្ថិ ច្រៀងបទ«Despacito» ត្រូវជនបរទេសនិយាយថា …. (មានវីដេអូ)

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ បើទោះបីជាកូនប្រុសរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនទាន់ប្រឡូកក្នុង វិស័យសិល្បៈយ៉ាងណាក្តី ប៉ុន្តែប្រជាប្រិយភាព របស់ពួកគេហាក់មិនចាញ់តារាផ្សេងៗនោះទេ ។

ទាំងនេះ គឺដោយសារតែ ទេពកោសល្យ សមត្ថភាព និងរូបសម្បត្តិ ដែលមិនខុសពីឪពុកដែលជាកំពូលតារាដ៏ល្បី ទើបធ្វើឲ្យអ្នកទាំងបីមានការគាំទ្រច្រើន ពីសំណាក់មហាជន ជាពិសេសយុវវ័យតែម្តង។

ដោយឡែក នាពេលថ្មីៗនេះ ដោយផ្អែកទៅលើវីដេអូរបស់ កូនប្រុសទី២ របស់លោកព្រាប សុវត្ថិ មានឈ្មោះថា សុវត្ថិ មុន្នីនាគ បានធ្វើឲ្យជនជាតិបរទេសពីរនាក់ លាន់មាត់សរសើរ នូវទឹកដមសម្លេងរបស់គេ ពេលដែលគេបានច្រៀងចម្រៀងដ៏ល្បីមួយបទ ដែលមានចំណងជើងថា «Despacito» ឲ្យជនជាតិបរទេសនោះស្តាប់។

យ៉ាងណាមិញ ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា សមត្ថភាពកូនប្រុសទី២ របស់លោកព្រាប សុវត្ថិ ពិតជាមិនធម្មតានោះទេ សូម្បីតែជនជាតិបរទេស ក៏លាន់មាត់សរសើររូបគេដែរ៕

ចង់ដឹងថាកូនប្រុសលោក ព្រាប សុវត្ថិ ច្រៀងពិរោះប៉ុណ្ណានោះ តោះទស្សនាវីដេអូខាងក្រោមនេះ៖
សុវត្តិ មុន្នីនាគ
លោក ព្រាប សុវត្តិ និងគ្រួសារ

ប្រភព https://www.khmerload.com/news/70076

Facebook Comments