ព្រឹត្តិការណ៍Miss Global នៅកម្ពុជា បន្សល់ភាពអាម៉ាសធំ៣ ក្នុងក្រសែភ្នែកអន្តរជាតិ

ព្រឹត្តិការណ៍ប្រកួតប្រជែង Miss Global International ដែលទើបបញ្ចប់នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ វិច្ឆិកា ត្រូវបានបញ្ចប់ដោយបន្សល់នូវចំណុចអាម៉ាស់ធំ៣ បើទោះជាព្រឹត្តិការណ៍នេះបានរួមចំណែកជួយឲ្យបវរកញ្ញាពិភពលោកទាំង៦០ប្រទេសផ្សព្វផ្សាយពីកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ និងពីប្រពៃណីរបស់កម្ពុជាក្នុងពេលប្រកួតប្រជែង។ ការរិះគន់ត្រូវគេឃើញរិះគន់លើសលប់ក្នុងថ្ងៃប្រឡងផ្ដាច់ព្រ័ត្រ ក្រោមការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងលើផេកសំខាន់ៗព្រឹត្តិការណ៍ប្រកួតប្រជែង Miss Global International ដែលទើបបញ្ចប់នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ វិច្ឆិកា ត្រូវបានបញ្ចប់ដោយបន្សល់នូវចំណុចអាម៉ាស់ធំ៣ បើទោះជាព្រឹត្តិការណ៍នេះបានរួមចំណែកជួយឲ្យបវរកញ្ញាពិភពលោកទាំង៦០ប្រទេសផ្សព្វផ្សាយពីកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ និងពីប្រពៃណីរបស់កម្ពុជាក្នុងពេលប្រកួតប្រជែង។ ការរិះគន់ត្រូវគេឃើញរិះគន់លើសលប់ក្នុងថ្ងៃប្រឡងផ្ដាច់ព្រ័ត្រ ក្រោមការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និងលើផេកសំខាន់ៗ។Miss កម្ពុជា ត្រូវបានតែងតាំងជា កញ្ញាឯកតំណាងឲ្យគ្រឿងស្រវឹង៖</strong>
ករណីនេះក៏មានការរិះគន់យ៉ាងចាស់ដៃផងដែរ ជាពិសេសពីសំណាក់បរទេសដែលបានទស្សនាការផ្សាយផ្ទាល់លើផេក និងលើកញ្ចក់ទូរទស្សន៍។ នៅលើបណ្ដាញហ្វេសប៊ុកស្ទើរមិនមានជនជាតិខ្មែរ និងបរទេសណាម្នាក់គាំទ្រតំណែងនេះទេ ដោយម្នាក់ៗComment ពាក្យថា Miss of Beer សំដៅលើបវរកញ្ញាកម្ពុជា ក្រោយការតែងតាំង ធ្វើឲ្យគេមើលឃើញពីភាពអាម៉ាស់របស់កម្ពុជា។ គណកម្មការMiss Global បានបញ្ជាក់ក្នុងវេទិកាសន្និសីទកាលពីថ្ងៃទី១៨ វិច្ឆិកា ថា តំណែងរបស់Miss កម្ពុជានោះ មិនមែនជាការចង់របស់ខ្លួននោះទេ តែជាការចាត់ចែងរបស់ក្រុមហ៊ុនស្រាបៀរដែលជាអ្នកឧបត្ថម្ភកម្មវិធីប៉ុណ្ណោះ ទើបគណកម្មការមិនទទួលខុសត្រូវសម្រាប់ការទម្លាក់កំហុសថានោះជាការចែងចែងរបស់ខ្លួន។បើទោះជាកម្មវិធី គឺជាការទិញសិទ្ធិដោយវិស័យឯកជន ប៉ុន្តែវាច្បាស់ណាស់ថានេះជាកម្មវិធីពិភពលោក និងមានការគាំទ្រដោយក្រសួងពាក់ព័ន្ធ ដែលគួរតែធ្វើឲ្យល្អមើលក្នុងក្រសែភ្នែកអន្តរជាតិ ហើយមិនគួរគិតតែផលចំណេញដោយមិនខ្វល់ពីការបាក់មុខខរបស់កម្ពុជាបែបហ្នឹង។</p>
<p>យ៉ាងណាមិញ កម្មវិធីមួយនេះ ក៏បានរួមចំណែកជួយឲ្យកម្ពុជាត្រូវបានគេស្គាល់កាន់តែទូលាយពីវប្បធម៌ ប្រពៃណី ជាពិសេសគឺរបាំអប្សរាដែលបានបង្ហាញយ៉ាងអស្ចារ្យនៅក្នុងកម្មវិធីផងដែរ បើទោះជាក្រោយបញ្ចប់គឺមានចំណុច៣ត្រូវបានគេរិះគន់យ៉ាងផុលផុសជាសាធារណ:តំណាងហង្សមាសបានអះអាងថា បណ្ដាលមកពីកម្មវិធីនេះជាចំណាយទាំងស្រុងរបស់វិស័យឯកជន ហើយក្រុមហ៊ុនហ្គេងបឺតជាអ្នកចំណាយទាំងស្រុងទើបក្នុងពេលផ្សាយផ្ទាល់មានការផ្សព្វផ្សាយពីស្រាប៊ៀផ្ដាច់មុខ។ យ៉ាងណាមិញ អ្នកធ្វើការរិះគន់មិនបានរិះគន់លើការឃោសនាពីផលិតផលគ្រឿងស្រវឹងនោះទេ ដោយគ្រាន់តែស្នើឲ្យឃោសនាក្នុងកម្រិតមួយ ហើយគួរតែបន្ថែមនូវពីវីដេអូឃ្លីបស្ដីពីទេសចរណ៍ ដើម្បីបង្អួតភ្នែកអន្តរជាតិក្នុងម៉ោងសម្រាកប៉ុណ្ណោះ ដោយសារតែកម្មវិធីនោះគឺជាកម្មវិធីពិភពលោក ដែលមានអ្នកទស្សនារាប់លាននាក់នៅទូទាំងពិភពលោក ដែលជះឥទ្ធិពលសរសើរ ឬរិះគន់យ៉ាងលឿនបំផុតតាមរយ:ការបន្តផ្ទាល់នោះ

                           

Facebook Comments