ជួយ Share ពេលនេះ ប៊ី សុធារី ជាប់ក្នុងតារាងMiss Universe ដែលមានប្រជាប្រិយភាពបំផុត ក្នុងចំណោមបវរកញ្ញាជាង៦០ប្រទេស!

អាមេរិក៖ សល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ការប្រកួតបវរកញ្ញា Miss Universe ប្រចាំឆ្នាំ២០១៧ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយអ្នកគាំទ្ររាប់លាននាក់ កំពុងតែរង់ចាំមើលថា តើបវរកញ្ញាមកពីប្រទេសណា បានក្លាយជាម្ចាស់មកុដដ៏ស្រស់ស្អាត និងមានតម្លៃមិននឹកស្មានដល់នេះទៅ។

ជាការពិតណាស់ មកទល់ពេលនេះពេលវេលាក៏កាន់តែខិតជិតមកដល់ បវរកញ្ញាទាំងអស់កំពុងតែខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដើម្បីបង្កើនពិន្ទុ ក៏ដូចជាព្យាមយាម ឆក់យកដួងចិត្ត របស់ទស្សនិកជនជុំវិញពិភពលោកផងដែរ។

បវរកញ្ញាកម្ពុជា ជាមួយនឹងបវរកញ្ញាប្រទេសដទៃ
ជាក់ស្តែង ដំណឹងដ៏គួរឲ្យត្រេកអរមួយ ដែលផេកហ្វេសប៊ុក Miss Universe Predictions បានប្រកាសចេញ នូវតារាងលំដាប់ Top5 បវរកញ្ញាដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅក្នុងចំណោមបវរកញ្ញាមកពីបណ្តា៦៦ប្រទេស។

ដោយក្នុងនោះ យើងសង្កេតឃើញ បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាយើង កញ្ញា ប៊ី សុធារី ក៏បានជាប់នៅក្នុងតារាងTop5 នេះផងដែរ។ ដោយបវរកញ្ញា ប៊ី សុធារី ជាប់នូវលំដាប់លេខ២ ទទួលបានសម្លេងបោះឆ្នោតគាំទ្រចំនួន ១២៥,៩៤០ពិន្ទុ ខណៈលំដាប់ទី១បានទៅលើ បវរកញ្ញាមកពីហ្វីលីពីន ដែលបានសម្លេងបោះឆ្នោតគាំទ្រ ១,២០១,៩៧០ ពិន្ទុផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា នេះក៏ជាសញ្ញាល្អមួយសម្រាប់បវរកញ្ញាកម្ពុជាយើង ដែលទទួលបានការគាំទ្រខ្ពស់ជាង បវរកញ្ញាមកពីជាង៦០ប្រទេសផ្សេងទៀត និងធ្វើឲ្យប៊ី សុធារី កាន់តែមានឱកាសខ្ពស់ ក្នុងការដណ្តើមយកមកុដ Miss Universe 2017 ផងដែរ៕

ប្រភព https://www.khmerload.com/news/70044

Facebook Comments