ប្រភេទនៃដុំសាច់គីសសុដន់

តាមការឲ្យដឹងពីវេជ្ជបណ្ឌិត ដុំសាច់គីសគឺហាក់ដូចជាមិនសូវត្រឹមត្រូវទេ។ គីសមាននិយមន័យដោយសម្គាល់ទៅលើដុំដែលមានលក្ខណៈជាស្បោងឬថង់ ដែលមានផ្ទុកទៅដោយជាតិទឹកនៅខាងក្នុង។ ទឹកនោះ អាចជាទឹកមានលក្ខណៈរាវ ខាប់ៗ ស្អិត ឬជាទឹករំអិលជាដើម។

មានគីសមួយប្រភេទទៀតមានលក្ខណៈលាយ ឡំបញ្ចូលគ្នា គឺជាដុំសាច់ផង និងទឹកផង។ គី សនៅលើសុដន់ខ្លះមិនតម្រូវឱ្យធ្វើការវះកាត់ ទេ លើកលែងតែដុំគីសនោះមានការរំខានយ៉ាង ខ្លាំង ឬមានទំហំធំជាង៣សង់ទីម៉ែត្រ។ តាម ធម្មតាក្រោយពីវះកាត់ គេត្រូវយកដុំសាច់ដែល វះកាត់រួចមកនោះ យកទៅធ្វើការវិភាគជាបន្ដ។ ព្រោះគេមិនអាចមើលដឹងថាជាដុំសាច់មហារីក ឬដុំសាច់ធម្មតានោះទេ។

ដូច្នេះការកើតវិញឬក៏អត់នោះក្រោយការវះកាត់ នោះវាមិនប្រាកដថា ទាក់ទង់នឹងស្ដ្រីនៅលីវ ឬមានស្វាមីនោះទេ វាទាក់ទងនឹងប្រភេទសាច់ គីសឬការរាលដាលរបស់វានៅលើសុដន់៕

Facebook Comments