គួរឲ្យអាណិត! ខ្លឹម ស្រីគា និយាយពីអារម្មណ៍ខ្លួន ទៅកាន់គ្រួសារ ក្រោយពី ធ្លាក់ពីការប្រកួត

ភ្នំពេញ៖ ក្រោយពីការប្រលង Miss Grand International បានបញ្ចប់ កញ្ញា ខ្លឹម ស្រីគា ហាក់បីដូចជា មិនសប្បាយចិត្តនូវលទ្ធផល ដែលទទួលបាន ដោយបានបង្ហោះសារមួយ ដែលនិយាយពីអារម្មណ៍ផ្ទាល់ខ្លួន ទៅកាន់ម្តាយ។

តែទោះជាយ៉ាងណាក្តី ក៏នូវមានអ្នកគាំទ្រនៅតែ ចូលចិត្ត ស្រលាញ់ និងគាំទ្រនាងដដែល ព្រោះថាកញ្ញា បានប្រឹងប្រែងអស់ពីសមត្ថភាព ទោះបីជាមានកន្លែងខ្លះ មានភាពខ្វះខាត និងទទួលរងការរិះគន់បន្តិចមែន។

ដោយឡែក បើយោងតាមបណ្តាញសង្គម របស់កញ្ញា ខ្លឹម ស្រីគាផ្ទាល់ សង្កេតឃើញថា ក្រោយពីការប្រលងចប់ កញ្ញា ក៏បានវិលមកប្រទេសកម្ពុជាវិញ។ ហើយកញ្ញា ក៏បានបង្ហោះរូបជាមួយនឹងគ្រួសារ ភ្ជាប់នូវសារមួយថា «គ្មានថ្ងៃយល់ឡើយ ពីអារម្មណ៍ នឹងអត្ថន័យ មួយនេះ បើគ្មានលោកទាំងពីរកូនក៏មិនមានថ្ងៃនេះដែរ លោកទាំងពីរជាចំណែកនៃជីវិតកូនកូនធ្វើអស់ពីសមត្ថភាពហើយ គឺបានលទ្ធផលបែបណាកូនក៏ព្រមទទួលស្គាល់វា»។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើន សម្តែងនូវសេចក្តីសោកស្តាយ ដែលកញ្ញាពុំបានទទួលជ័យជំនះ ក៏ដូចជាលើកទឹកចិត្តបន្ថែម ទៅដល់កញ្ញាដ៏ស្រស់ស្អាតម្នាក់នេះ ដែលមានភាពក្លាហាន ក្នុងការប្រកួតនៅលើឆាកដ៏អស្ចរ្យមួយនេះ៕

សូមទស្សនារូបភាព ខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព https://www.khmerload.com/news/68792

Facebook Comments