លេងសើច​ម៉េចបាន! ​Pre Wedding របស់​​កវីនិពន្ធ​ សុខ ជំនោរ ​ក៏មិនចាញ់​ Pre Wedding លោក Rith Omega ប៉ុន្មានដែរ!

(ភ្នំពេញ)៖ នៅមុននេះបន្តិច គេហទំព័រ Khmer Talking បាននាំអារម្មណ៍របស់ទស្សនិកជន ឲ្យទស្សនារូបភាព Pre Wedding របស់ផលិតករដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា គឺលោក ឃុន ធារិទ្ធិ ហៅ Rith Omega ដែលជាអ្នកដឹកនាំសម្ដែងដ៏ល្បីប្រចាំក្នុងផលិតកម្ម ថោន។ ប៉ុន្តែពេលនេះ សូមបង្វែអារម្មណ៍ទស្សនិកជន មកទស្សនាកម្រងរូបភាព Pre Wedding របស់កវីនិពន្ធ និងជាផលិតករដ៏ល្បីឈ្មោះ មួយដួងប្រចាំប្រទេសកម្ពុជាដូចគ្នា គឺលោក សុខ ជំនោរ ម្ដងវិញមើល៍ ស្អាតយ៉ាងណាដែរ?

បើក្រឡេកមកចាប់អារម្មណ៍ នឹងគូស្នេហ៍របស់ កវីនិពន្ធដ៏ល្បីឈ្មោះ លោក សុខជំនោរ ដែលកំពុងមានភាពល្អូកល្អិន ផ្អែមល្ហែម ទៅណាមកណាបណ្ដើរគ្នារហូតនោះ ថ្មីៗនេះ លោកបានត្រៀមថតរូប Pre Wedding រួចរាល់ហើយ ដើម្បីត្រៀមតុបតែងរោងការ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ របស់លោក។

ជាការពិតណាស់ លោក សុខ ជំនោរ និងគូដណ្ដឹង កញ្ញា សុ រង្សី បានជ្រើសរើសយកទីតាំងខេត្តមណ្ឌលគិរី ជាកន្លែងថតរូប Pre Wedding ព្រមទាំងបានថតរូបយ៉ាងស្រស់ស្អាត ជាច្រើនសន្លឹក ដែលមានការតុបតែងខ្លួនបែបបុរាណ និងសម័យផងដែរ។ ជាមួយនឹងរូបថតទាំងនេះ ត្រូវបានមហាជន នៅលើបណ្ដាញហ្វេសប៊ុក មានការកោតសរសើរថា លោក សុខ ជំនោរ ពិតជាមានសំណាងមែន ដែលបានគូដណ្ដឹងមានរូបសម្រស់ស្រស់ស្អាត ថែមទាំងវ័យក្មេងថែមទៀត។ មានមិត្តរួមការងារជាមួយនឹងលោក បានបង្ហើបប្រាប់ថា លោក សុខ ជំនោរ និងគូដណ្ដឹង ស្រឡាញ់គ្នាខ្លាំងណាស់ មានពេលខ្លះគេឃើញ លោក សុខ ជំនោរ នាំអនាគតភរិយា ទៅដល់កន្លែងថតរឿងទៀតផង។

ប្រភពព័ត៌មានបានបង្ហើបប្រាប់ថា លោក សុខ ជំនោរ នឹងត្រៀមចូលរោងការ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយគ្រោងអញ្ជើញភ្ញៀវទាំងក្នុងសិល្បៈ និងក្រៅសិល្បៈមិនតិចជាង ១០០តុ នោះទេ ។ ប្រភពដដែលបានបន្តថា ក្រោយពេលរៀបការ លោក សុខ ជំនោរ មានបំណងឲ្យភរិយាយកកូនភ្លោះ ព្រោះលោក ស្រឡាញ់ក្មេងៗ ម្យ៉ាង លោកក៏មានអាយុច្រើន បន្តិចដែរ។

តោះកុំឲ្យខាតពេលយូរ សូមទស្សនាកម្រងរូបថត Pre Wedding របស់លោក សុខ ជំនោរ និងគូដណ្ដឹង ដូចខាងក្រោម៖

ប្រភព http://www.khmertalking.com/kt-lifestyle/34988

Facebook Comments