«Miss Grand កម្ពុជា ឆ្នាំ ២០១៤» ផ្ទុះ​ប្រតិកម្ម​ខ្លាំងៗ ខណៈ ខ្លឹម ស្រី គា មិន​បាន​គ្រងមកុដ! (Video Inside)

(ភ្នំពេញ)៖ ក្រោយពេលដែលកម្មវិធី «Miss Grand International ២០១៧» ត្រូវបានបញ្ជាប់ជាស្ថាពរ ដោយបវរកញ្ញារបស់ប្រទេសបេរ៉ូ ជាម្ចាស់មកុដនោះ មានមតិរិះគន់ជាច្រើន បានលេចឡើងជាបន្តបន្ទាប់ ខណៈកញ្ញា ខ្លឹម ស្រីគា មិនបានធ្លាក់ក្នុងវគ្គជម្រុះ ២៥ នាក់ចុងក្រោយ។ ស្របពេលជាមួយគ្នានេះដែរ Miss Grand កម្ពុជា ឆ្នាំ ២០១៤ ក៏បានផ្ទុះប្រតិកម្ម ខណៈ ស្រីគា ទទួលបានពានរង្វាន់ តែមួយជូនប្រទេស ពោលគឺមិនបានគ្រងមកុដ។

ក្នុងនោះ ផេក Miss Grand Cambodia ២០១៤ បានសរសេរថា «វាមិនសម ការគាំទ្រ ដ៏ច្រើន ខោអាវជាតិក៏បាន ចំណោម៣នាក់ ប៊ីគីនីក៏បាន ចំណោម៣នាក់ រាំក៏បាន៣នាក់ តែពេលវគ្គផ្តាច់ព្រ័ត្រ ហេតុអីក៏មិនបានចូល ក្នុងចំណោម២៥នាក់? It much of support. National clothes in top three. Bikini in top three. Dance in top Three But when finals, why not come out among 25?»។

យ៉ាងណាក្ដី បវរកញ្ញារបស់កម្ពុជា ក៏មិនធម្មតាដែរ ដោយនាងទទួលបានពានរង្វាន់ Grand Pageant’s Choice Award ដែលទទួលបានពីការគាំទ្ររបស់បងប្អូនខ្មែរ បើទោះបីជា នាងមិនបានទទួលជ័យលាភីក៏ដោយ ហើយនេះក៏លើកកិត្តិយសជូនប្រទេសមួយ ចំណែកដែរ។

គួរបញ្ជាក់ថា កញ្ញា ខ្លឹម ស្រីគា ដែលជាបវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជា មានសមត្ថភាពអាចឆ្លងផុត វគ្គជម្រុះជាច្រើន តែនាងមិនបានគ្រងមកុដ Miss Grand International ទេ។ យ៉ាងណាការទទួលពានរង្វាន់ ប្រជាប្រិយភាពលើបណ្ដាញសង្គម ក៏ជាមុខមាត់មួយសម្រាប់នាង និងប្រទេសកម្ពុជាដែរ៕

ប្រភព http://www.khmertalking.com/kt-lifestyle/34887

Facebook Comments