សុំសរសើរ ឧកញ៉ា ហុង ពីវ ព្រមទទួលសំណើររបស់ ពេជ្រ សោភា ហើយថែមទាំង…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានប្រាបហើយថា ក្រោយពីតារាចម្រៀង សាន ស្រីឡៃ បានស្លាប់បាត់ទៅ រឿងជាច្រើនបានកើតជាបន្ទុកដល់គ្រួសាររបស់អ្នកនាង ក្នុងនោះក៏មានការបង់រំលោះឡាន ដែលជាបញ្ហាធំត្រូវដោះស្រាយ។

ជាក់ស្ដែងអ្នកនាង ពេជ្រ សោភា ក៏បានចេញមុខសុំដល់លោកឧកញ៉ា ហុង ពីវ មេត្តាជួយទទួលទិញឡាន ដែលស្រីឡៃ បានបង់រំលោះពីក្រុមហ៊ុន របស់លោកឧកញ៉ា។

មិនយូរប៉ុន្មានលោកឧកញ៉ា ចិត្តធម៌រូបនេះ ក៏បានសម្រេចចិត្ត ព្រមទទួលតាមសំណើររបស់អ្នកនាង ពេជ្រ សោភា លើសពីនេះលោកឧកញ៉ា ក៏ផ្ដល់ជាថវិកាយ៉ាងច្រើនបន្ថែមពីលើតម្លៃឡាន ដែលលោកបានទិញនោះ ទៀតផង។

ទង្វើមួយនេះ ពិតជាគួរឲ្យសរសើរណាស់ ព្រោះបានបង្ហាញពីទឹកចិត្ត ដ៏ធំធេងរបស់លោកឧកញ៉ា ដើម្បីជួយសម្រាលបន្ទុកគ្រួសាររបស់ ស្រីឡៃ ដែលកំពុងជួយបញ្ហាលំបាក៕

ខាងក្រោមនេះជា វីដេអូដែល ពេជ្រ សោភា កំពុងធ្វើការLive ផ្ទាល់លើផេកផ្លូវការរបស់ខ្លួន!


ប្រភព https://www.khmerload.com/news/68668

Facebook Comments