ឃ្មឹ​ប ជីវិត​មាន​ពន្លឺ​ក្នុង​ពិភព​សិល្បៈ​វិញ

រាជធានី​ភ្នំពេញ ៖ នាង​ឃ្មឹ​ប​ចង់​មានការ​ងារ​ធ្វើ​ច្រើន​ជាង​នៅ​ទំនេរ ទាំង​ថត​ភាពយន្ត និង​សម្តែង​កំប្លែង​ក្នុង​ទិស​ដៅ​យឹតយោង​ជីវភាព​ឲ្យ​ប្រសើរ​ឡើង ។ រហូត​មក​ទល់​ពេល​នេះ​នាង​ឃ្មឹ​ប មាន​លំនឹង​ក្នុង​វិ​ថី​សិល្បៈ​ឡើង​វិញ ដោយ​នាង​បាន​ចូលរួម​សម្តែង​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​ជាប់លាប់ ព្រមទាំង​សម្តែង​ភាពយន្ត​ផង​ដែរ ។

អ្វី​ដែល​ឃ្មឹ​បទ​ទួល​បាន​ពេល​នេះ នាង​នៅ​មិន​ទាន់​គាប់ចិត្ត​នៅឡើយ​ទេ ដ្បិត​នាង​ចង់​ពង្រីក​ទីផ្សារ​សិល្បៈ​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន​ដើម្បី​ជា​ការ​ទទួលខុសត្រូវ​ចំពោះ​ក្រុម​គ្រួសារ ពិសេស​កូន​របស់​នាង ។

អ្នក​នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប និយាយ​ថា​ «​រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​ចូល​សិល្បៈ​វិញ​ចេះ​តែ​មានការ​ងារ​សិល្បៈ មួយ​ៗ​គ្រាន់​នឹង​បាន​ប្រាក់​យក​ទៅ​មើលថែ​កូន ។ បាន​លុយកាក់​ខ្លះ​គ្រាន់​ថ្លៃ​ផ្ទះ​ជួល ទិញ​ចំណីចំណុក អង្ករ​ត្រី ហើយ​សេសសល់​ខ្លះ​ទៀត​យក​ទៅ​មើល​កូនប្រុស​ច្បង​ដែល​ជាប់​ឃុំ​ខ្លះ​ទៀត ។ អីុ​ចឹ​ង​ហើយ​ទើប​នាង​ខ្ញុំ​ចង់បាន​ការងារ​សិល្បៈ​ឲ្យ​បាន​ច្រើន​ជាង​នៅ​ទំនេរ​បើ​មាន​ផលិតករ​ណា ឬ​ខាង​ផលិតកម្ម​ណា​ទៀត​ហៅ​នាង​ខ្ញុំ​សម្តែង នាង​ខ្ញុំ​យល់ព្រម​ទទួល ។

បើ​ទៅ​មើល​កូនប្រុស​នាង​ខ្ញុំ​នៅ​ព​ន្ឋ​នាគារ​ម្តង​ចាយប្រាក់​ក្បែរ​២០០​ដុល្លារ​គិត​ជា​កន្លះ​ខែ​ក្នុង​នោះ​ទិញ​ជា​សាច់​ប្រឡាក របស់របរ ផ្សេង​ៗ​សម្រាប់​ចាយវាយ​ដែល​នាង​ខ្ញុំ​ត្រូវ​ស្វះ​ស្វែងរក​បន្ត​ទៀត​តាម​អ្វី​ដែល​អាច​ប្រឹង​បាន ។ ម្ល៉ោះហើយ​នាង​ខ្ញុំ​មាន​តែ​សិល្បៈ​នេះ​ទេ​ដែល​ពឹង​អាស្រ័យ​ជា​ផ្លូវ​វែក​ដើរទៅ​មុខ ។

រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​បាន​ទទួល​ការងារ​ថតកុន​២​រឿង​មក​ហើយ ក្នុង​នោះ​រឿង​ភាគ​របស់​ទូរទស្សន៍​ម៉ា​យ​ធី​វី​ដែល​គ្រោង​ចាក់​បញ្ចាំង ហើយ ថ្មី​ៗ​នេះ​ទើបតែ​កុងត្រា​ថត​រឿង​ជូន​ផលិតកម្ម​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា រឿង​«​បន្តោង​ឆ្នាំងដី​» ។

ឃ្មឹ​ប​ថ្លែងអំណរគុណ​ដល់​បណ្តា​រៀមច្បង​សិល្បករ​ដែល​ផ្តល់​ឱកាស​ឲ្យ​នាង​មានមុខ​ក្នុង​ពិភព​សិល្បៈ​ឡើង​វិញ ៕

ឃ្មឹ​ប ជីវិត​មាន​ពន្លឺ​ក្នុង​ពិភព​សិល្បៈ​វិញ

ឃ្មឹ​ប ជីវិត​មាន​ពន្លឺ​ក្នុង​ពិភព​សិល្បៈ​វិញ

អ្នក​នាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប និយាយ​ថា​ រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​ចូល​សិល្បៈ​វិញ​ចេះ​តែ​មានការ​ងារ​សិល្បៈ មួយ​ៗ​គ្រាន់​នឹង​បាន​ប្រាក់​យក​ទៅ​មើលថែ​កូន

ឃ្មឹ​ប​ថ្លែងអំណរគុណ​ដល់​បណ្តា​រៀមច្បង​សិល្បករ​ដែល​ផ្តល់​ឱកាស​ឲ្យ​នាង​មានមុខ​ក្នុង​ពិភព​សិល្បៈ​ឡើង​វិញ

ប្រភព : កោះសន្តិភាព

Facebook Comments