លង់ស្នេហ៍បាត់ ពេលឃើញ Pancake ស្លៀកឈុតកូនក្រមុំ ស្រស់ស្អាតមួយនេះ!

ថៃ៖ តារាសម្តែងស្រី ដែលជាទីស្រលាញ់របស់អ្នកគាំទ្រជាច្រើននាក់កញ្ញា Pancake Khemanit ក្រៅពីមានសម្រស់ស្រស់ស្អាតហើយ នាងក៏ជាតារាស្រីមួយដួងដែលមានចរិតសុភាព ទន់ភ្លន់គួរឱ្យស្រលាញ់ផងដែរ។

ថ្វីត្បិតបច្ចុប្បន្នជិតឈានដល់អាយុ៣០ឆ្នាំទៅហើយ ប៉ុន្តែ Pancake Khemanit នៅតែមានសម្រស់គួរជាទីបេតីសម្រាប់មនុស្សនៅជុំវិញខ្លួន។

ហើយបើស្ថិត នៅក្នុងឈុតសម្លៀកបំពាក់ដូចកូនក្រមុំបែបនេះទៀត គឺរឹតតែបង្កើនភាពស្រស់ស្អាតរបស់តារាសម្តែងស្រីរូបនេះយ៉ាងខ្លាំង។

នេះបើយោងតាមអ៊ីនស្តារក្រាម រូបមួយសន្លឹករបស់នាង ទទួលបាននៅការគាំទ្រយ៉ាងខ្លាំង ហើយសរសើរថាស្អាតប្រៀបដូចជាព្រះនាងដូច្នោះដែរ និងមានអ្នកគាំទ្រជាច្រើនទៀតលង់ស្នេហ៍កញ្ញា Pancake Khemanit បាត់ទៅហើយ នៅពេលឃើញនាងស្លៀកឈុតសម្លៀកបំពាក់បែបនេះ។

គួរឱ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់កូនក្រមុំនេះ ត្រូវបានតារាស្រី Pancake Khemanit ស្លៀកបង្ហាញម៉ូតទស្សនាវដ្តីមួយនៅក្នុងស្រុក ដែលមានលក្ខណៈជាការថត Pre-Wedding រ៉ូបកូនក្រមុំស្អាតជាងគេប្រចាំឆ្នាំ ដែលគ្រោងនឹងចេញនៅក្នុងខែកញ្ញាខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោមជាមួយគ្នា៖ 

ឈុតកូនក្រមុំរបស់តារាសម្តែងស្រី Pancake Khemanit ដែលបានបង្ហោះនៅលើអ៊ីនស្តារក្រាម






រូបភាពតារាសម្តែងស្រី Pancake Khemanit
ប្រភព​ Khmerload

Facebook Comments