បូ​នី​តា ដា​ដេ​ណា ត្រូវ​ស្វាមី​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ

រាជធានី​ភ្នំពេញ ៖ ប្រភព​ក្រៅផ្លូវការ​មួយ​ឲ្យ​ដឹង​ថា តារា​សម្តែង និង​ជា​ម្ចាស់​ផលិតកម្ម​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា ត្រូវ​ស្វាមី​ជនជាតិ​អា​រ៉ាប់ បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ​មិន​ឲ្យ​ចេញ​ទៅ​ណា​ទេ ។

ព័ត៌មាន​លេចឮ​នោះ​ស្រប​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាត់​មុខ​តាម​កម្មវិធី​របស់​អ្នកសិល្បៈ ចំណែក​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ក៏​មិនសូវ​ឃើញ​បង្ហាញ​ព័ត៌មាន​ដូច​មុន ។

តារា​សម្តែង​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​ទទួលស្គាល់​ពី​ការ​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក ដោយសារ​តែ​នាង​មាន​បញ្ហា​ជាមួយ​ស្វាមី​ប្រាកដ​មែន ។ តាម​សារ​អេ​ឡិច​ត្រូ​និក អ្នក​នាង​បូ​នី​តា ដា​ដេ​ណា អះអាង​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្វាមី​បាន​ហាមឃាត់​មិន​ឲ្យ​នាង​ចេញ​ក្រៅ​ពិតមែន សូ​ម្បី​តែ​ការងារ​ថតកុន។

អ្នក​នាង​បូ​នី​តា ដា​ដេ​ណា​បញ្ជាក់​ថា «​គាត់​មិន​ឱ្យ​បង​ផលិត​កុន​ទៀត​ទេ​អូន ! និយាយ​រួម​គឺ​គាត់​មិន​ឱ្យ​បង​ធ្វើ​អ្វី​ទាំងអស់ តែ​ពួក​យើង​បាន​ដោះស្រាយ​គ្នា​រួច​ហើយ ដោយ​បង​សន្យា​ថា ពេល​ថត​ចប់​រឿង​មួយ​នេះ បង​នឹង​ដើរទៅ​តាម​គាត់ តាម​ប្រទេស ព្រោះ​គាត់​ខឹង​បង​មិន​ដើរ​តាម​គាត់ ដោយ​បង​ជាប់រវល់​ផលិត​កុន​» ។

តារា​សម្តែង​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​បង្កើត​ចំណង​ស្នេហ៍​ក្រៅ​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកជំនួញ​អា​រ៉ាប់ និង​មានកូន​ម្នាក់ ។ បុរស​ជា​គូស្នេហ៍​តែងតែ​ទៅ​ធ្វើ​ជំនួញ​នៅ​ជុំវិញ​ពិភពលោក និង​បបួល​ឲ្យ​នាង​រួម​ដំណើរ ។ បុរស​នោះ​មាន​អាយុ​៦៦​ឆ្នាំ និង​មាន​ប្រពន្ធ​កូន​នៅ​អា​រ៉ាប់ ។

តារា​សម្ដែង​បូ​នី​តា ដា​ដេ​ណា លើក​ឡើង​ថា «​តាម​ពិត​ប្ដី​របស់ខ្ញុំ​គាត់​ក៏​ធ្លាប់​មក​កម្ពុជា​ដែរ ដោយសារ​តែ​នឹក​កូនស្រី​ឈ្មោះ​បុស្បា រហូត​ដល់​ថ្នាក់​នាង​ខ្ញុំ​ទៅ​ណា​ក៏​ត្រូវ​យក​កូន​តូច​ទៅ​ជាមួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​ទទូច​ឲ្យ​ខ្ញុំ និង​កូន​ទៅ​រស់នៅ​អា​មេ​រិ​ក ព្រោះ​បាន​នៅ​ជិត​គាត់​ជាង​នៅ​កម្ពុជា » ៕

ប្រភព​ក្រៅផ្លូវការ​មួយ​ឲ្យ​ដឹង​ថា តារា​សម្តែង និង​ជា​ម្ចាស់​ផលិតកម្ម​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា ត្រូវ​ស្វាមី​ជនជាតិ​អា​រ៉ាប់ បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ​មិន​ឲ្យ​ចេញ​ទៅ​ណា​ទេ

ព័ត៌មាន​លេចឮ​នោះ​ស្រប​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាត់​មុខ​តាម​កម្មវិធី​របស់​អ្នកសិល្បៈ ចំណែក​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ក៏​មិនសូវ​ឃើញ​បង្ហាញ​ព័ត៌មាន​ដូច​មុន

តារា​សម្តែង​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​ទទួលស្គាល់​ពី​ការ​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក ដោយសារ​តែ​នាង​មាន​បញ្ហា​ជាមួយ​ស្វាមី​ប្រាកដ​មែន

តារា​សម្តែង​អ្នក​នាង​បូ​នី​តា ដា​ដេ​ណា បាន​ទទួលស្គាល់​ពី​ការ​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក ដោយសារ​តែ​នាង​មាន​បញ្ហា​ជាមួយ​ស្វាមី​ប្រាកដ​មែន

ប្រភព : កោះសន្តិភាព

Facebook Comments