មិនធ្លាប់ឃើញទេ! មាស សុខសោភា ទទួលបាននំខេក​ ជារូបមនុស្សស្រីដេក ដ៏ធំមួយ ពីអ្នកគាំទ្រ

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម ថោន អ្នកនាង មាស សុខសោភា ជាតារាស្រីមួយដួង កំពុងទទួលបានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ន។ ថ្មីនេះៗ ក៏មានអ្នកគាំទ្រមួយក្រុមរបស់រូបនាង បានធ្វើនំខួបកំណើត ជូនដល់តារាស្រីមួយដួងនេះ ដែលធ្វើឲ្យមហាជន មានសេចក្ដីរំភើប រំជើបរំជួលជំនួសនាង យ៉ាងក្រៃលែង។ តែអ្វីដែលគេនឹកស្មានមិនដល់នោះ គឺនំខេករបស់តារាស្រីរូបនេះធំហួស ពីការនឹកស្មាន ដែលគេមិនដែលឃើញមានតារាចម្រៀងរូបណា ទទួលបាននំខេកធំបែបនេះ ពីអ្នកគាំទ្ររបស់ខ្លួននោះឡើយ នាពេលកន្លងមក។

តារាចម្រៀងសំនៀងស្រទន់ មាស សុខសោភា ត្រូវបានក្រុមអ្នកគាំទ្រជា Fan របស់នាង បានរៀបចំកម្មវិធីខួបកំណើត។ ក្នុងនោះ មាស សុខសោភា បានទទួលនូវនំខេក ជារូបមនុស្សស្រីដ៏ធំ ធ្វើឡើងតំណាងឲ្យរូបនាង ទំហំប៉ុនរូបរាងកាយមនុស្សពិតៗ ដែលរូបនំខេកមនុស្សស្រីនេះ គ្រងឈុតសម្លៀកបំពាក់រ៉ូបពណ៌ផ្កាឈូក ត្រឹមភ្លៅ ពាក់មួកចាក់អំបោះ ថែមទាំងពាក់ស្បែកជើងកែងចោទ ពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

គួរបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា ត្រូវបានគេទទួលស្គាល់ថា មានយុវវ័យជាច្រើនចូលចិត្ត ដោយសារតែសំឡេងដ៏ក្រអួនក្រអៅ ពីរោះមានទឹកដម អាចទាក់ទាញការចាប់អារម្មណ៍ ជាច្រើនពីសំណាក់មហាជន ជាពិសេសទៅលើបទចម្រៀង បែបមនោសញ្ចេតនា ស្នេហា ស៊ីជម្រៅ ធ្វើឲ្យពួកគេមានការពេញចិត្ត ពេញថ្លើម មកលើរូបនាងជាខ្លាំង។

អ្វីដែលកាន់តែពិសេសនាង ក៏មានគេហទំព័រផ្ទាល់ខ្លួនផងដែរ មានឈ្មោះថា «http://www.meassoksopheaofficial.com/» ចំនែកឯផេកហ្វេសប៊ុករបស់នាង មានអ្នក Like ដល់ទៅ៤លាននាក់ ជាងឯណោះ៕

ប្រភព Khmertalking

Facebook Comments