ឌីជេ ក្តិប ទម្លាយរឿងកាលពី ១០ ឆ្នាំមុនជាមួយ ឱក សុគន្ធកញ្ញា!

ភ្នំពេញ៖ តារាចម្រៀងមាឌតូចល្អិត តែខ្លឹម ហើយនិយមច្រៀងបទចម្រៀងញាក់កន្ត្រាក់ ជាពិសេសគឺច្រៀងរ៉េប យ៉ាងប៉ិនប្រសប់ ឌីជេ ក្តិប បច្ចុប្បន្នកំពុងផ្ញើខ្លួនផ្ញើប្រាណ នៅក្រោមដំបូលផលិតកម្មរស្មីហង្សមាស ដោយទទួលបាននូវការគាំទ្រពីទស្សនិកជន គួរឱ្យកត់សម្គាល់។

ក្រៅពីអាជីពជាអ្នកចម្រៀងឌីជេ ក្តិប ក៏ជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងម្នាក់ផងដែរប្រចាំផលិតកម្មថ្មីមួយនេះ។

ហើយលោកក៏ធ្លាប់ជាដៃគូចម្រៀងដ៏ល្បីល្បាញជាមួយកញ្ញា ឱក សុគន្ធកញ្ញា កាលពីជាង១០ឆ្នាំមុនផងដែរ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង។

ហើយនៅពេលនេះឌីជេ ក្តិប ក៏ស្រាប់តែបានទម្លាយការពិតរឿងរបស់ខ្លួន និងកញ្ញា ឱក សុគន្ធកញ្ញា នៅលើហ្វេសប៊ុកដូច្នេះថា៖

«១០ឆ្នាំមុនយើងធ្លាប់បានធ្វើការងារលេងៗរួមគ្នាម្ដងរួចមកហើយ ហើយ១០ឆ្នាំក្រោយក្នុងថ្ងៃនេះ យើងក៏បានចាប់ផ្ដើមធ្វើការមែនទែនជាមួយគ្នាម្ដងទៀត៘ អរគុណស្នាមញញឹមដ៏មានតម្លៃរបស់បង សម្រាប់ការងារ១នេះ»

ជាក់ស្តែងកាលពីប្រមាណជាជាង១០ឆ្នាំមុនកញ្ញា ឱក សុគន្ធកញ្ញា និងឌីជេ ក្តិប ពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែន តាមរយៈបទ «ស្នេហា» របស់ផលិតកម្មហង្សមាសផងដែរ។

មិនតែប៉ុណ្ណោះ ក៏នៅមានចម្រៀងជាច្រើនបទទៀតរួមគ្នា ដែលសុទ្ធសឹងតែជាបទល្បីកាលពីសម័យនោះ ហើយក៏មានការគាំទ្រថាអ្នកទាំងពីរ គឺដៃគូនឹងគ្នាយ៉ាងសាកសម។

ហើយនៅពេលខាងមុខនេះ តើអ្នកទាំងពីរនឹងចាប់ដៃគូជាមួយគ្នាជាថ្មីម្តងទៀត ឬយ៉ាងណា? រង់ចាំតាមដានមើលជាមួយគ្នា៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព និងសាររបស់ ឌី ជេ ក្តិប នៅលើហ្វេសប៊ុក

ឌីជេ ក្តឹប



តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា


ប្រភព Khmerload

Facebook Comments