ថាម៉េច កុល ដាវី និង សុខ រក្សា មាន​ដំណឹង​ជិត​ចូលរោងការ?

(ភ្នំពេញ)៖ វាមិនមែនជារឿងចម្លែកទេ ដែលតារាសម្ដែងស៊ិចស៊ី កញ្ញា កុល ដាវី និង គូស្នេហ៍ លោក សុខ រក្សា មានលេចលឺដំណឹងជិតរៀបការនោះ ព្រោះអ្នកទាំងពីរមានទំនាក់ទំនងស្នេហា ជាមួយគ្នាយូរដែរហើយ។

សម្រាប់គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ មិនដូចគូស្នេហ៍ដទៃទៀតទេ ព្រោះអ្នកទាំងពីរមិនបានបិទបាំង រឿងរ៉ាវស្នេហារបស់ខ្លួនឡើយ ហើយអ្វីដែលពិសេសជាងនេះ គឺគេឃើញកញ្ញា កុល ដាវី ថតរូបផ្អែមល្ហែមជាមួយគូស្នេហ៍ ជាញឹកញាប់ទៀតផង។

ជាការពិតណាស់ ថ្មីៗនេះ តារាសម្ដែងញញឹមស្រស់ កញ្ញា កុល ដាវី បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែនាងបានទម្លាយឈុត Pre-
Weedding ជាមួយនឹងគូស្នេហ៍ លោក សុខ រក្សា ជាច្រើនសន្លឹក។ មានទស្សនិកជនជាច្រើន បាននិយាយថា នាងនិងគូស្នេហ៍ពិតជាស័ក្ដិសមគ្នាណាស់ ក្នុងឈុតមួយនេះ ហើយក៏មានទស្សនិកជនខ្លះបានសង្ស័យថា ជារូបថតដែលត្រៀមក្នុងពិធីមង្គលការ ព្រោះកន្លងមក នាងធ្លាប់ទម្លាយថា ពេលផ្ទះរបស់នាង ដែលកំពុងសាងសង់ នៅតាមបណ្ដោយផ្លូវម៉ុងឫទ្ធីសាងសង់ រូបនាងនឹងគិតគូរឿងរៀបការ ។

ដោយឡែកពេលនេះ ផ្ទះរបស់នាងនិងគូស្នេហ៍ លោក សុខ រក្សា បានសាងសង់រូចរាល់ហើយ។ ការទម្លាយឈុត Pre-Weedding នេះធ្វើឲ្យទស្សនិកជន មានការរំភើបរីករាយជំនួស អ្នកទាំងពីរយ៉ាងខ្លាំង ព្រោះចង់ឲ្យអ្នកទាំងពីររៀបការឆាប់ៗ។

គួរឲ្យដឹងថា គូស្នេហ៍មួយគូនេះ មិនត្រឹមតែមានភាពផ្អែមល្ហែមនោះទេ ថែមទាំងមានការជឿទុកចិត្តគ្នាទៅវិញទៅមកទៀតផង ទាំងនេះបានធ្វើឲ្យអ្នកទាំងពីរ មានសុភមង្គល និងចាប់ដៃគ្នាជាគូស្នេហ៍បានយូរអង្វែង ព្រមទាំងជាគំរូដល់គូស្នេហ៍ដទៃទៀត យកតម្រាប់តាមទៀតផង។

ចង់ដឹងថា ឈុត Pre-Weedding របស់ កុល ដាវី និង សុខ រក្សា សមគ្នាដល់កម្រិតណា សូមទស្សនាទាំងអស់គ្នា!

ប្រភព Khmertalking

Facebook Comments