លេងសើចម៉េចបាន កូនប្រុស ព្រាប សុវត្ថិ ឡើងឆាកម្តង អ្នកគាំទ្រសុំថត ស្ទើររើខ្លួនមិនរួច!(មានវីដេអូ)

តាខ្មៅ៖ កំពូលតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសង្គមសិល្បៈអស់រយៈពេលជាច្រើនឆ្នាំនោះទេ លោកថែមទាំងមានកូនប្រុសរូបសង្ហាចំនួន៣រូបទៀតផង ដែលកំពុងតែបានក្លាយខ្លួន ទៅជាពន្លកអ្នកសិល្បៈជំនាន់ថ្មីបន្តពីលោកផងដែរ។

កូនប្រុសលោក ព្រាប សុវត្ថិ ទាំងបីនាក់ គឺសុទ្ធតែជាអាយដល (Idol) សំណព្វចិត្តរបស់អ្នកគាំទ្រ ជាពិសេសគឺនៅក្នុងចិត្តយុវវ័យ។ ហើយរាល់ពេលចេញទៅណាម្តងៗ ប្រុសស្អាតទាំងបី តែងទទួលបាននូវការស្រលាញ់រាប់អានយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ជាក់ស្តែងកាលពីយប់មិញនេះ កូនប្រុសបណ្តូលចិត្តរបស់លោក ព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ មុន្នីនាគ បានចេញទៅសម្តែងនៅតាខ្មៅ ក៏មានអ្នកគាំទ្រជាច្រើនបានមក សុំថតសុំឱប ជុំជិត ស្ទើរតែរើខ្លួនមិនរួច។

មិនធម្មតាឯណា កូនប្រុសកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មាន​ការគាំទ្រយ៉ាងខ្លាំងមិនចាញ់ឪពុកខ្លួនប៉ុន្មាននោះទេ។ ល្បីតាំងពីវ័យក្មេងបែបនេះ ចុះទម្រាំតែពេលអនាគតទៅមុខទៀត ការគាំទ្រក៏មានកាន់តែកើនឡើងថែមទៀតមិនខាន៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖ 

លោក ព្រាប សុវត្ថិ និង សុវត្ថិ មុន្នីនាគ



រូបភាព សុវត្ថិ មុន្នីនាគ

កូនប្រុសរូបសង្ហាទាំងបី របស់លោក ព្រាប សុវត្ថិប្រភព Khmerload

Facebook Comments