លី អ៊ីវ៉ាធីណា បដិសេធ​បកស្រាយ​បទ​ចម្លង​វៀតណាម

ភ្នំពេញ: ខណៈ​អ្នកគ្រប់គ្រង​ថា​មិនដឹង​បទ​ចម្រៀង​របស់​តារា​ចម្រៀង​កូនកាត់​ចិន កញ្ញា លី អ៊ីវ៉ាធីណា​ទើប​នឹង​ចេញ MV បទ Sorry Baby ដែល​កំពុង​ផ្ទុះ​ភាព​ភ្ញាក់ផ្អើល ខណៈ​តារា ចម្រៀង​វៀតណាម Bao Thy ប្រកាស​ថា តារា​ចម្រៀង​ខ្មែរ​ចម្លង​បទ​ខ្លួន​មក​ច្រៀង​នោះ ក៏ត្រូវ​បាន​កញ្ញា លី អ៊ីវ៉ាធីណា​បដិសេធ​បកស្រាយ ក្រោយ​ពី​លោក ករុណា ពេជ្រ ក៏​ឆ្លើយ​យក​រួចខ្លួន​ដែរ​នោះ។

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ តារា​ចម្រៀង​វៀតណាម Bao Thy បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ខ្លួន​ថា «បទ​ចម្រៀង​ខ្មែរ​គឺ​ដូច​បទ​ចម្រៀង​ខ្ញុំ ១០០ភាគ រយ​មិន​ដឹង​ថា​ត្រូវ​សប្បាយចិត្ត​ឬក៏​សោក​សៅ»។

តារា​ចម្រៀង​វៀតណាម​ខាង​លើ​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ទៅ​កាន់​សារព័ត៌មាន Saostar ជាមួយ​រឿងរ៉ាវ​ការពិត ក្នុង​បទ I’m Sorry Babe។

តារា​ស្រី​ខាងលើ​បាន​ប្រាប់់​សារព័ត៌មាន​ដដែល​ថា អ្នកគាំទ្រ​ជាច្រើន​បាន​ផ្ញើ​វីដេអូ និង​ទំនុក​ច្រៀង​តារា​ចម្រៀង​កម្ពុជា​មក​កាន់​ខ្ញុំ​ក្រោយ​មក​ក៏ឃើញ​ថា​ភាព​ស្រដៀង​គ្នា​នៃបទ​ចម្រៀង​នេះ ១០០ ភាគរយ។ នាង​ថាគួរ​ឲ្យ​ចាប់អារម្មណ៍​នៅពេល​ដែល​ចម្រៀង​នាង​ច្រៀង​បែរ​ជា​មាន​ច្រៀង​ជា​ភាសា​ផ្សេង។

នាង​បន្តថា ទោះបី​ជាយ៉ាង​ណា​ក៏ដោយ​ពួកគេ​មិន​បាន​សុំ​ស្នើការ​អនុញ្ញាត​ពី​តន្ត្រី Bao Thach នោះ​ទេ ហើយ​មិនដឹង​ថា សោក​សៅ ឬសប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ​បើ​ទាក់ទង​នឹង​ការរក្សា​សិទ្ធិ​ពួកគេ​គួរតែ​សុំ​សិទ្ធិ ឬទិញ​សិទ្ធិ​ពី​អ្នកនិពន្ធ។

ប៉ុន្តែ​ជុំវិញការ​ភ្ញាក់ផ្អើល​ថា​បទ​ចម្រៀង I’m Sorry Babe ដែល​បកស្រាយ​ដោយ កញ្ញា លី អ៊ីវ៉ាធីណា ទើប​នឹង ផ្សព្វផ្សាយ​នោះ​ថា ចម្លង​ពីបទ​ចម្រៀង​វៀតណាម លោក ករុណា ពេជ្រ ក៏​ឆ្លើយតប​ក្នុង​ភាព​ជាអ្នក​គ្រប់គ្រង​ថា៖ «ទាក់ទង​បទ​ចម្រៀង Sorry Baby ដែល លី អ៊ីវ៉ាធីណា ចម្លង​ពី​តារា​ចម្រៀង​វៀតណាម​យក​មក​ច្រៀង​ខ្ញុំ​អត់​ដឹង​ទេ។ បទ​ចម្រៀង​នេះ ជាបទ​ដែល​សល់​យូរ​ហើយ​តាំង​ពីអ្នក​គ្រប់គ្រង​មុនៗ ម្ល៉េះ​តែ​ទើប​យក​មក​ផលិត​ចេញ​ជា MV កាល​ពីពេល​ថ្មីៗ​នេះ»។

អ្នកគ្រប់គ្រង​រូបនេះ​ក៏​ពន្យល់​ទៀត​ថា៖ «បើ​តាម​ខ្ញុំដឹង​វាជា​ទម្លាប់​ដដែលៗ​យើង​ព្យាយាម​គេច​ដែរ តែ​បទ​ចម្រៀង​នេះ​យូរ​ហើយ ហើយ​ពេល​ដែល​ខ្ញុំ​ចូលកាន់​មក បទ​ចម្រៀង​នេះ​គឺ​សល់​ពី​អ្នក​គ្រប់គ្រង​មុន​ទើបតែ​យក​ចេញ​មក​ទើប​ខ្ញុំមិន​ដឹងថា​វា​ជាការ​ចម្លង​ពីខាង​ណា​ដែល​ខ្ញុំ​មិន​អាច​បកស្រាយ​លើស​នេះ​បាន»។

លោក ករុណា ពេជ្រ ក៏បាន​អះអាង​ថា៖ «មួយរយៈ​ដែល​ខ្ញុំ​ចូល​កាន់​ខ្ញុំ​ព្យាយាម​បង្កើត​ម៉េឡូឌី​ថ្មី​ច្រើន»។

រីឯ លី អ៊ីវ៉ាធី​ណា កញ្ញា​មិនបាន​ធ្វើការ​បកស្រាយ​នោះ​ទេ ដោយ​នាង​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ យ៉ាងខ្លី​ថា៖ «មាន​អី​បង​ធម្មតា​ទេ។ ខ្ញុំ​មិន​មាន​អី​ត្រូវ​បកស្រាយ​ផង​ហ្នឹង»៕

ប្រភព www.postkhmer.com 

Image may contain: 1 person, standingImage may contain: 1 person, selfie and closeupImage may contain: 1 person, standing and indoorImage may contain: 1 person, selfie and closeup

Facebook Comments