ប្អូនស្រី គីម ហុក គ្រាន់តែច្រៀងចប់ភ្លាមកូរ Coach ឲ្យសើចពេញឆាកតែម្ដង! (មានវីដេអូ)

ភ្នំពេញ៖ ភាពក្លាហាន ក្នុងការច្រៀងរបស់កុមារកម្ពុជាជាច្រើននាក់ ត្រូវបានបង្ហាញជាបន្តបន្ទាប់ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia។

ដូចយប់មិញនេះ បេក្ខភាពមកពីខេត្តកណ្ដាល ប្អូនស្រី អាន គីមហុក បានបកស្រាយបទ «កញ្ញា៨០គីឡូ» ដែលច្រៀងផងរាំផងយ៉ាងរីករាយ ដោយគ្មានការភ័យខ្លាចអ្វីបន្តិចសោះ ទោះខ្លួនមានវ័យក្មេងក៏ដោយ។

សមត្ថភាព ទឹកដមសម្លង​ អមនឹងការសម្ដែងគួរឲ្យក្នាញ់ បានធ្វើឲ្យ ក្មេងស្រីវ័យ១២ឆ្នាំរូបនេះទទួលបានការសរសើរពី Coachគ្រប់ៗគ្នា។

ជាពិសេស គ្រាន់តែច្រៀងចប់ភ្លាម គឹម ហុក បានកូរ Coach ទាំង៣នាក់ ឲ្យសើចបិទមាត់មិនជិតតែម្ដង៕

ចង់ដឹងកាន់តែច្បាស់ថា គីមហុក កូរCoach ម៉េចខ្លះ? តោះទស្សនាវីដេអូទាំងអស់គ្នា!


ប្រភព Khmerload

Facebook Comments