តារាស្រីរូបនេះ ស្អាតណាស់ តែស្រាប់តែ បែកធ្លាយរូបថតពីមុន ឃើញហើយចង់ដាច់ផ្ងារ!

វៀតណាម៖ តារាសម្តែងស្រីវ័យក្មេង នាង Thanh Bi តែងត្រូវ អ្នកគាំទ្រ ចាប់អារម្មណ៍ គ្រប់សកម្មភាពរបស់នាង មិនថា ទៅណា ឬធ្វើអ្វីនោះទេ។ ជាពិសេស នាងក៏ជាតារាម្នាក់ ឧស្សាហ៍លេច ចេញនូវព័ត៌មានច្រើន ទាក់ទងនឹងជីវិតឯកជនរបស់នាង។

ភាពចាប់អារម្មណ៍របស់ អ្នកគាំទ្រ គឺដោយសារតែ តារាស្រីរូបនេះ កំពុងតែល្បីល្បាញខ្លាំង នៅក្នុងរង្វង់សិល្បៈ ហើយថែមទាំងមានសម្រស់ស្រស់ស្អាត លេចធ្លោទៀត។

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ មានរូបថតមួយសន្លឹក របស់ Thanh Bi ត្រូវបានបែកធ្លាយ ពេញបណ្តាញសង្គម ដែលត្រូវគេដឹងថា វាជារូបថតកាលពីមុនរបស់នាង។

ចំពោះរូបថតមួយសន្លឹកនោះ បានធ្វើឲ្យមនុស្សភាគច្រើន មានការភ្ញាក់ផ្កើលយ៉ាងខ្លាំង និងនាំគ្នាពិភាក្សាថា តើនាង ពិតជាកែសម្ផស្សមែន ឬយ៉ាងណា ព្រោះថា មុខមាត់ ខុសគ្នាខ្លាំង ជាមួយនឹងបច្ចុប្បន្នណាស់។

ក្នុងនោះដែរ ស្រីស្អាត Thanh Bi ក៏បានចេញមុខបកស្រាយ ពីរឿងបែកធ្លាយរូបថតចាស់នេះផងដែរ ដោយនាងហ៊ាននិយាយថា វាជារូបថតរបស់នាង កាលពីមុនពិតមែន ហើយនាងមិនបានកែសម្ផស្សនោះទេ គឺនាង ធ្វើតែធ្មេញប៉ុណ្ណោះ ព្រោះធ្មេញរបស់នាងអាក្រក់ពេក។

យ៉ាងណាមិញ បើទោះបីជា នាង បានអះអាងថា មិនបានកែសម្ផស្សក៏ដោយ ក៏មានមនុស្សមួយចំនួន នៅតែសង្ស័យដដែល ទាក់ទងលើ រូបថតកាលពីមុនរបស់នាង៕

ចុះចំណែកប្រិយមិត្ត យល់យ៉ាងណាដែរ?

 

រូបថតរបស់នាង កាលពីមុន

រូបថតពីមុន និងបច្ចុប្បន្ន របស់នាង ពេលដាក់ជិតគ្នា

ប្រភព Khmerload

Facebook Comments