ស្រីស្អាតស៊ិចស៊ីទាំងបីដួង នាំគ្នាថត Live វីដេអូលើ Facebook មិនប្រយ័ត្នមាត់ ទីបំផុតជួបរឿងនឹកស្មានមិនដល់ (មានវីដេអូ)

ថៃ៖ នារីស្រស់ស្អាតនិងស៊ិចស៊ី បម្រើការនៅហាងបាររាត្រីមួយកន្លែង ក្នុងខេត្ត Saraburi ភាគខាងជើងនៃទីក្រុងបាងកក ប្រទេសថៃ បានរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមួយ ពីបទបញ្ចុះបញ្ចូលអ្នកដទៃ ឲ្យមកទទួលទានគ្រឿងស្រវឹងនៅក្នុងហាងបាររាត្រីរបស់ខ្លួន ពេលដែលពួកនាងកំពុងថតវីដេអូ Live លើហ្វេសប៊ុក ខុសពីគោលការណ៍ច្បាប់ដែលមានចែងរបស់ប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាយប់ថ្ងៃអាទិត្យ ទី២៣ កក្កដា ឆ្នាំ២០១៧កន្លងទៅ ទើបតែត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនធ្វើការសាកសួរ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រីស្អាតទាំងបីដួងខាងលើ ទី១មានឈ្មោះ Janjira Jangsaka អាយុ២៣ឆ្នាំ (ហៅ Pangpond) ទី២ឈ្មោះ Nantarika Puekkleng (ហៅ Fahsai) និងទី៣ឈ្មោះ Nantida Punyamanoch (ហៅ Alice) ។

តាមរយៈនៃការ Live វីដេអូឃ្លីបរបស់ពួកនាង ដំបូងឡើយនាង Janjira បានលេចមុខមុនគេ និងបាននិយាយទៅកាន់អ្នកដែលកំពុងតែទស្សនាការ Live ផ្ទាល់របស់នាងលើហ្វេសប៊ុកថា «ទិញស្រាបៀរមួយកំប៉ុង និងថែមជូនមួយកំប៉ុងទៀតដោយឥតគិតថ្លៃ» ហេតុផលនិងគោលបំណង គឺដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវ (Promote) ឲ្យចូលមកកម្សាន្តនៅហាងបាររាត្រីរបស់នាង ដែលមានយីហោថា «Bar-Cony Bar & Eatery» 

ស្រីស្អាតទាំងបីដួងខាងលើ ទី១មានឈ្មោះ Janjira Jangsaka អាយុ២៣ឆ្នាំ (ហៅ Pangpond) ទី២ឈ្មោះ Nantarika Puekkleng (ហៅ Fahsai) និងទី៣ឈ្មោះ Nantida Punyamanoch (ហៅ Alice)

ប្រភពដដែលបន្តថា ទើបតែថ្ងៃអង្គារម្សិលមិញនេះ ប៉ូលិសក្នុងខេត្ត Saraburi បានហៅស្រីស្អាតទាំងបីដួងខាងលើ ដើម្បីយកមកធ្វើការសាកសួរ បន្ទាប់ពីវីដេអូឃ្លីបរបស់ពួកនាង ត្រូវបានសុះសាយនិងរងការរិះគន់លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅចំពោះមុខសមត្ថកិច្ចនាង Janjira បានទទួលស្គាល់ថា នាងពិតជាបាននិយាយទាក់ទងនឹងស្រាបៀរ ហាងបាររបស់នាងយ៉ាងពិតប្រាកដមែន។ ប៉ុន្តែនាងក៏បានអះអាងដែរថា កាលដែលបានធ្វើយ៉ាងដូច្នោះ គឺនាងនិងគ្នីគ្នាពិតជាមិនបានដឹងទាល់តែសោះថា វាប៉ះពាល់ឬប្រឆាំងទៅនឹង ច្បាប់គ្រប់គ្រងសកម្មភាពចរាចរណ៍គ្រឿងស្រវឹងរបស់ថៃ ដែលមានចែងឡើយ (Thailand’s Alcohol Control Act) ។

ក្រោយបញ្ចប់ការសាកសួរនាង Janjira តែម្នាក់គត់ដែលត្រូវបានរងការប្រចោទប្រកាន់នេះ (ដោយសារនាងជាអ្នកនិយាយ) ពីបទ ជំរុញលើកទឹកចិត្តអ្នកដទៃ ឲ្យទទួលទានគ្រឿងស្រវឹងដោយផ្ទាល់ និងដោយប្រយោល។  ការចោទប្រកាន់នេះ ត្រូវបានផ្តន្ទាទោសដោយធ្វើការផាកពិន័យ ជាអតិប្បរមាក្នុងចំនួនទឹកប្រាក់ ៥០០,០០០បាត (ប្រហែល ១៥ ០០០ដុល្លារអាមេរិក) និង/ឬ ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ៕

ទស្សនាវីដេអូឃ្លីបខាងក្រោម៖  

ការចោទប្រកាន់នេះ ត្រូវបានផ្តន្ទាទោសដោយធ្វើការផាកពិន័យ ជាអតិបរមាក្នុងចំនួនប្រាក់ទឹកប្រាក់ ៥០០,០០០បាត (ប្រហែលជា១៥០០០ដុល្លារអាមេរិក) នឹង/ឬ ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ

ការចោទប្រកាន់នេះ ត្រូវបានផ្តន្ទាទោសដោយធ្វើការផាកពិន័យ ជាអតិបរមាក្នុងចំនួនប្រាក់ទឹកប្រាក់ ៥០០,០០០បាត (ប្រហែលជា១៥០០០ដុល្លារអាមេរិក) នឹង/ឬ ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ

ប្រភព Khmerload

Facebook Comments