អាលឺ្លម៉ង់-ថៃ នាង Jannine Weigel ឆ្លៀត​ចែក​អំណោយ​​ដល់​កុមារកំព្រា​​នៅកម្ពុជា​ ទោះ​ខ្លួន​នៅ​ជាប់​​ភារៈកិច្ច!

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេងកូនកាត់ អាលឺ្លម៉ង់-ថៃ នាង Jannine Weigel បានមកដល់ទឹកដីកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ក្រុមហ៊ុនស្រាបៀរមួយ នៅទីក្រុងកោះពេជ្រ។ ទោះបីជាតារាស្រីវ័យ១៧ឆ្នាំរូបនេះ មកកម្ពុជាក្នុងរយៈពេលខ្លី តែនាងនៅតែឆ្លៀតពេល ពីការបំពេញការងារចុះទៅចែកអំណោយដល់កុមារកំព្រារ នៅក្នុង «មណ្ឌលកុមារកំព្រាសំរោង»។ លើសពីនេះអ្នកគាំទ្រនាង បានដាក់ឈ្មោះថ្មីឲ្យនាងថា «ទេពធីតារបស់កុមារកម្ពុជា» ទៀតផង។

ដោយសារការគាំទ្រ និងក្តីស្រឡាញ់ ដ៏ធំធេង អ្នកគាំទ្ររបស់នាង បានរៀបចំកាដូជានំខួបកំណើតដ៏ស្រស់ស្អាត មួយសម្រាប់ Jannine ទៀតផង បើទោះបីជាមិនទាន់ដល់ថ្ងៃ ខួបកំណើតពិតប្រាកដក៏ដោយ ដែលត្រូវនឹងថ្ងៃ៣០ កក្កដាខាងមុខ។ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ក៏បានបង្ហោះសារអរគុណទៅដល់អ្នកគាំទ្រ កម្ពុជារបស់ខ្លួនថា «សូមអរគុណជាខ្លាំង សម្រាប់ការធ្វើឲ្យភ្ញាក់ផ្អើល នៅមុនថ្ងៃខួបកំណើត! ខ្ញុំពិតជាស្រឡាញ់អ្នកគ្រប់គ្នាណាស់!! នំខួបកំណើតពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ណាស់ តែតាមពិតទៅខួបកំណើតរបស់ខ្ញុំ គឺថ្ងៃទី ៣០ ខែកក្កដានោះទេ!»។

សូមទស្សនាកម្រងរូបភាពរបស់ Jannine Weigel និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ជាមួយ Khmer Talking ទាំងអស់គ្នា៖

 

ប្រភព Khmertalking

Facebook Comments