សម្លេងប្អូនស្រី ឃុយ ម៉ីហៀង ច្រៀងនៅខាងក្រៅ ក៏ពិរោះមិនធម្មតាដែរ! (មានវីដេអូ)

ភ្នំពេញ៖ ប្អូនស្រី ឃុយ ម៉ីហៀង បេក្ខភាពប្រលងមកពីខេត្តកំពង់ស្ពឺ នៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ បានឆក់យកបេះដូងមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះតែទឹកដមសម្លេងរបស់ខ្លួន ក្នុងវ័យទើបតែ១២ឆ្នាំប៉ុណ្ណោះ។

ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺប្អូនស្រី ឃុយ ម៉ីហៀង ក៏បានលាតត្រដាងនូវជីវិតតស៊ូ ព្រមទាំងបានបង្ហាញនូវភាពកតញ្ញូយ៉ាងខ្លាំងចំពោះម្តាយ ដោយតាំងចិត្តមកប្រលងក្នុងកម្មវិធីនេះ ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ។

ភាពកតញ្ញូនេះ បានធ្វើឱ្យមហាជនទូទៅរន្ធត់ចិត្តណាស់ មិននឹកស្មានថាប្អូនស្រីម្នាក់នេះមានភាពតស៊ូនៅក្នុងជីវិតខ្លាំងដូច្នេះឡើយ សូម្បីតែកញ្ញា ឱក សុគន្ធកញ្ញា ដែលជា Coach នៅក្នុងកម្មវិធីប្រលង ក៏ស្រក់ទឹកភ្នែកអាណិតប្អូនស្រីដែរ។

ឥឡូវនេះមកស្តាប់ប្អូនស្រី ឃុយ ម៉ីហៀង ច្រៀងនៅខាងក្រៅ ដោយគ្មានភ្លេងបន្តិចទៅមើល តើសម្លេងរបស់ប្អូនពិរោះរណ្តំយ៉ាងណាខ្លះ? ទោះបីជីវភាពកម្សត់ ប៉ុន្តែក្មេងស្រីម្នាក់នេះ ពិតជាសមត្ថភាព ទឹកដមសម្លេង និងភាពក្លាហានមិនធម្មតា៕

ទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖ 

ប្អូនស្រី ឃុយ ម៉ីហៀង នៅក្នុងកម្មវិធី The Voice Kid Cambodia

ប្អូនស្រី ឃុយ ម៉ីហៀង នៅក្នុងកម្មវិធី The Voice Kid Cambodia

ប្អូនស្រី ឃុយ ម៉ីហៀង នៅក្នុងកម្មវិធី The Voice Kid Cambodia

ម្តាយប្អូនស្រី ឃុយ ម៉ីហៀង

 

ប្រភព Khmerload

Facebook Comments